VOV WorldVOV World
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
21/03/2017 10:58
(VOV)_ នាពេលថ្ងៃត្រង់ ថ្ងៃទី ២១ មិនា នាយករដ្ឋមន្ត្រី សិង្ហបុរីលោក Lee Hsien Loongលោកជំទាវ និងគណៈ ប្រតិភូរដ្ឋាភិបាលសិង្ហបុរីបាន​ចាប់ផ្ដើមអញ្ជើញ​មក បំពេញ​ទស្សនកិច្ចជាផ្លូវការ​នៅ​វៀតណាម។
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
ប្រធានគណកម្មធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong (ខាងស្ដាំ)បានជួបសន្ទនាជាមយួនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong​(រូបថត៖ TTXVN) (VOV)_នាពេលថ្ងៃត្រង់ ថ្ងៃទី ២១ មិនា នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien  Loong លោកជំទាវ និងគណៈប្រតិភូរដ្ឋាភិបាលសិង្ហបុរីបាន​ចាប់ផ្ដើមអញ្ជើញ​មក បំពេញ​ទស្សនកិច្ចជាផ្លូវការ​នៅ​វៀតណាម ។ ទទួលបដិសណ្ឋារកិច្ច​នៅ​ព្រលាន​យន្ត ហោះ Tan Son Nhat ទីក្រុងហូជីមិញ មានវត្តមានរបស់​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស វៀតណាមលោក Dang Dinh Quy អនុប្រធានប្រចាំការ​នៃ​គណកម្មធិការប្រជាជន ទីក្រុងហូជីមិញលោក Le Thanh Liem។ នាពេលល្ងាចថ្ងៃទី ២១ មិនា ប្រធានគណកម្មធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​ លោក Nguyen Thanh Phong បានជួបសន្ទនាជាមយួនាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក  Lee Hsien Loong  ។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Lee Hsien Loong បានអះអាងថា រូបសណ្ឋានសហប្រតិបត្តិការ និងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រវាង​សិង្ហបុរី  និងវៀតណាម ជាពិសេសគឺបណ្ដ​មណ្ឌលឧស្សហកម្មវៀតណាម​ សិង្ហបុរី (VSIP)  ដែល ត្រូវបានសាងសង់នៅមូលដ្ឋានជាច្រើនរបស់វៀតណាម ហើយ​បាន​ដំណើរ​ការប្រកប ដោយប្រសិទ្ធភាព​។ នាយករដ្ឋមន្ត្រី លោក Lee Hsien Loong ជឿ​ជាក់ថា សហគមន៍ អង្គភាព​អាជីវកម្ម​សង្ហបុរី​នឹងបន្តជ្រើសទីក្រុងហូជីមិញ ក៏ដូចជាវៀតណាម​ជា កន្លែងវិនិយោគប្រកប​ដោយជោគជ័យ ។ រីឯខ្លួនវិញ លោក Nguyen Thanh Phongបានវាយតម្លៃខ្ពស់​ការដែលសិង្ហបុរី​បន្ត រក្សា​ការផ្ដល់​អាហារូបករណ៍​ដល់សិស្ស និស្សិត និងមន្ត្រីទីក្រុង ដោយ​ចូលរួមចំណែក ​លើក​កំពស់​គុណភាព​ប្រភព​ធនធានមនុស្ស វិនិយោគសាងសង់តំបន់ឧស្សហកម្ម ម្ហូបអាហារអនាម័យ និងសាងសង់ទីក្រុងអរិយធម៌ ។ លោក Nguyen Thanh Phong  បានបញ្ជាក់ថា៖ “អាជ្ញាធរទីក្រុងធានាបង្កលក្ខណៈឲ្យអ្នកវិនិយោគបរទេស ក្នុងនោះមាន​អ្នក ​វិនិយោគសិង្ហបុរីមកវិនិយោគប្រកបដោយប្រសិទ្ធភាពខាងសេដ្ឋកិច្ចខ្ពស់នៅទីក្រុង ហូជីមិញ ។ យើងខ្ញុំជឿជាក់ថា ការវិនិយោគប្រកបដោយប្រសិទ្ធភាព​របស់​អ្នកវិនិ យោគសិង្ហបុរីនឹងរួមចំណែកយ៉ាងច្រើនចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ ទីក្រុង”​។ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី លោក Lee Hsien Loong បាន​អញ្ជើញ​ទៅ​ ទស្សនាគំរោងការមួយចំនួន និងសម្ពោធមជ្ឈមណ្ឌល​ពាណិជ្ជ​កម្មរបស់​បណ្ដាសម្ព័ន្ធ ក្រុមហ៊ុនសិង្ហបិរី ដែលបានបណ្ដាក់ទុននៅទីក្រុងហូជីមិញផងដែរ​៕