នាយករដ្ឋមន្ត្រីស្នើខេត្ត Kon Tum ជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ
03/07/2016 08:23
(VOV)_នាព្រឹកថ្ងៃទី៣កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចក្នុងឆមាសទី១ឆ្នាំ ២០១៦ និងរួមជាមួយគ្រប់ក្រសួង ស្ថាប័នដោះស្រាយការលំបាក ជួយ

នាយករដ្ឋមន្ត្រីស្នើខេត្ត Kon Tum ជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ (VOV)_នាព្រឹកថ្ងៃទី៣កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ក្នុងឆមាសទី១ឆ្នាំ ២០១៦ និងរួមជាមួយគ្រប់ក្រសួង ស្ថាប័នដោះស្រាយការលំបាក ជួយ ឧបត្ថម្ភ Kon Tum សម្រេចផែនការភារកិច្ចក្នុងឆ្នាំ ២០១៦ប្រកបដោយជោគជ័យ។ ថ្លែង មតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើខេត្ត Kon Tum លើក កំពស់ប្រសិទ្ធិភាពការងារកាត់បន្ថយភាពក្រីក្រ ម្ចាស់ការប្រភពកម្លាំងនានា ដើម្បី អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺគមនាគមន៍។ នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹក ខេត្ត Kon Tum ក៏ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះការរៀបចំរចនាសម្ព័ន្ធកសិកម្ម ឡើងវិញផងដែរ៕
Related






