VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Formula One
08/11/2018 06:04
(VOVWORLD) - នារសៀលថ្ងៃទី៧ខែវិច្ឆិកា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Chase Carey ប្រធាននិងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Formula One ដែលបានអញ្ជើញមកវៀតណាមដើម្បីចូលរួមពិធីប្រកាសការប្រណាំងរថយន្ត Formula One (ឬហៅកាត់ថា F1) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនាឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Formula One
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Formula One លោក Chase Carey (រូបថតៈ Chinhphu.vn) នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា ការប្រណាំងរថយន្ត Formula 1 គឺជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏សំខាន់មួយ  មិនត្រឹមតែក្នុងវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យវប្បធម៌និងសង្គម ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសវៀតណាមទៀតផង។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា រដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសម្ព័ន្ធក្រុមហ៊ុន Formula One អាចអនុវត្តប្រកបដោយជោគជ័យ រាល់គម្រោងសហប្រតិបត្តិការនៅទីក្រុងហាណូយ តាមនោះ គូសបញ្ជាក់នូវឋានៈនិងសមត្ថភាពរបស់វៀតណាម ក្នុងការរៀបចំរាល់ព្រឹត្តិការណ៍នយោបាយមានចរិតលក្ខណៈសកលលោកនាពេលខាងមុខ ។ ថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីដែលបានទទួលក្នុងភាពកក់ក្តៅបំផុតនេះ លោក Chase Carey បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះ វៀតណាមនឹងបានអន្តរ ជាតិស្គាល់ដល់ច្រើនជាងហើយបានឲ្យដឹងថែមទៀតថា  មានដៃគូជាច្រើននៃសម្ព័ន្ធក្រុមហ៊ុន Formula One ដែលមានការយកចិត្តទុកដាក់ដល់ការប្រណាំងរថយន្ត F1 លើកនេះផងដែរ៕