VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបចរចារជាមួយ សមភាគីហូឡង់ លោក Mark Rutte
11/07/2017 09:05
(VOVWORLD) -នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានអញ្ជើញទៅបំពេញទស្សន កិច្ចជាផ្លូវការនៅហូឡង់ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១កក្កដាឆ្នាំ២០១៧ តាមសេចក្តី អញ្ជើញរបស់នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រហូឡង់លោក Mark Rutte។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបចរចារជាមួយ សមភាគីហូឡង់ លោក Mark Rutte
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបចរចារជាមួយ សមភាគីហូឡង់ លោក Mark Rutte  បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសមភាគីហូឡង់ លោក Mark Rutte អញ្ជើញដំណើរការកិច្ចចរចារ។ នៅ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានជូនដំណឹងស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម និងទំនាក់ទំនងកិច្ចការបរទេសរបស់ប្រទេសនីមួយៗ ជាពិសេស ផ្លាស់ប្តូរនូវមតិស្តី ពីបញ្ហាមួយចំនួនដែលភាគីទាំងពីរកំពុងមានការយកចិត្តទុកដាក់ដូចគ្នា។         លើវិស័យសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះការដែល វៀតណាមនិងហូឡង់បានក្លាយទៅជាដៃគូសំខាន់របស់គ្នាទៅវិញទៅមក ខណៈ ដែល ហូឡង់ជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំទី២របស់វៀតណាម និងជាវិនិយោគិនអឺរ៉ុប ធំបំផុតនៅវៀតណាមបច្ចុប្បន្ន។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មី នូវការ ប្តេជ្ញានាំទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស បង្កើនការជឿទុកចិត្តនយោបាយ បង្កើនលក្ខណៈងាយស្រួលសម្រាប់ សហគ្រាស នៃប្រទេសទាំងពីរជម្រុញការវិនិយោគ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពថា ប្រទេសទាំងពីរនឹងបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមក នៅបណ្តាវេទិកាពហុភាគី រក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។         ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីទាំងពីររូប បានគូសបញ្ជាក់នូវសារៈ សំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថភាពនាវាចរណ៍និងអាកាសចរ ណ៍នៅសមុទ្រខាងកើតសម្រាប់តំបន់និងអន្តរជាតិផងដែរ៕