នាយករដ្ឋមន្ត្រីវៀតណាមចេញដំណើរទៅចូលរួមសន្និសីទកំពូលអាស៊ានលើកទី ២៤
10/05/2014 09:17
(VOVworld) – តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Thein Sein នាថ្ងៃទី ១០ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ដឹកនាំគណៈប្រតិភូកំពូលបានចាកចេញពីរដ្ឋធានី ហាណូយចេញដំណើរទៅចូលរួមសន្និសីទកំពូលអាស៊ាន លើកទី ២៤ ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ន់ម៉ា ចាប់ពីថ្ងៃទី ១០ ដល់ទី ១១ ឧសភា។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ចេញដំណើរទៅចូលរួមសន្និសីទកំពូលអាស៊ានលើកទី ២៤ (Image: Vietnam+) (VOVworld) – តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Thein Sein នាថ្ងៃទី ១០ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ដឹកនាំគណៈប្រតិភូកំពូលបានចាកចេញពីរដ្ឋធានីហាណូយចេញដំណើរទៅចូលរួមសន្និសីទ កំពូលអាស៊ានលើកទី ២៤ ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ន់ម៉ា ចាប់ពីថ្ងៃទី ១០ ដល់ទី ១១ ឧសភា។ គណៈប្រតិភូវៀតណាមចូល រួម សន្និសីទកំពូលអាស៊ានលើកទី ២៤ និងបណ្ដាសន្និសីទទាក់ទិននានាដោយមាន ស្មារតីម្ចាស់ការសកម្មនិងមានការទទួលខុសត្រូវសំដៅរួមជាមួយបណ្ដាប្រទេសជា សមាជិកផ្សេងៗពង្រឹងសាមគ្គីភាពនិងពង្រីកតួនាទីដ៏សំខាន់របស់អាស៊ានចំពោះ បញ្ហា សន្តិភាព សន្តិសុខ ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជំរុញការ កសាងសហគ មន៍អាស៊ានប្រកបដោយប្រសិទ្ធភាពនិងកំណត់ទិសអភិវឌ្ឍន៍ របស់អាស៊ានបន្ទាប់ពី ២០១៥។ ការចូលរួមរបស់គណៈប្រតិភូក្នុងសន្និសីទ លើកនេះគឺសំដៅលើកកំពស់ជាង តួនាទីរបស់វៀតណាមក្នុងអាស៊ានផងដែរ។ មុននោះ នាថ្ងៃទី ៩ ឧសភា សន្និសីទមន្រ្តី អាស៊ានបានប្រព្រឹត្តិទៅនៅរដ្ឋធានី Nay Pyi Taw ដើម្បីត្រៀមរៀបចំឲ្យ សន្នីសីទកំពូលអាស៊ានលើកទី ២៤ និងបណ្ដាសន្និសីទទាក់ទិននានា៕
Related






