នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញការងារនៅខេត្ត Dong Thap
13/06/2016 09:03
(VOV)_នារសៀលថ្ងៃទី១២ មិថុនា នៅទីក្រុងCao Lanh នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap អំពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ច សង្គម របស់ខេត្ត

នាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញការងារនៅខេត្ត Dong Thap (VOV)_នារសៀលថ្ងៃទី១២ មិថុនា នៅទីក្រុងCao Lanh នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap អំពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ច សង្គម របស់ខេត្ត និងពិភាក្សាអំពីដំណោះ ស្រាយជំនះស្ថានភាពរាំងស្ងួត។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះ Dong Thap បានមានការរីកចំរើនលើគ្រប់ វិស័យ អំពីសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ កិច្ចការបរទេស។ នាយករដ្ឋមន្ត្រីកី៏បានអះអាងថា៖ ខេត្ត Dong Thap បានអនុវត្តរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញប្រ កបដោយល្អប្រសើរ ហើយក៏បានស្នើខេត្តត្រូវបូកសរុបរូបសណ្ឋាននេះ ដើម្បីឧទ្ទេស នាមចំពោះតំបន់ផ្សេងៗ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើខេត្ត Dong Thap ត្រូវមានដំណោះស្រាយទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ក្នុងតំបន់វាល ទំនាបទន្លេ Cuu Long ទាំងមូល៕
Related






