នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon Magnus
20/03/2014 07:13
(VOVworld) – វៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តរួមជាមួយន័រវ៉ែសបន្តនាំទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំង២កាន់តែ អភិវឌ្ឍន៍ស៊ីជម្រៅជាក់ស្តែងនិងប្រសិទ្ធិភាពថែមទៀត។

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon Magnus (Image: baodientu.chinhphu.vn) (VOVworld) – ក្នុងពិធីទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon Magnus នារសៀលថ្ងៃទី ១៩ មិនា នៅទីក្រុងហាណួយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអះអាងថា៖ វៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរួមជាមួយន័រវ៉ែសបន្តនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស ទាំង២កាន់តែអភិវឌ្ឍន៍ស៊ីជម្រៅជាក់ស្តែងនិងប្រសិទ្ធិភាពថែមទៀត។ នាយក រដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើឲ្យន័រវ៉ែសបន្តផ្តល់ទុន ODA សំរាប់វៀតណាម ជាពិសេសលើវិស័យទប់ទល់នឹងបំរ៉ែបំរួលនៃអាកាសធាតុ ការពារបរិស្ថាន ផងដែរ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានគោលបំណងថា៖ ន័រវ៉ែស នឹងជំរុញដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងវៀតណាម និងសហភាពអឺរ៉ុបបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវប្បធម៌និង បង្កលក្ខណៈងាយស្រួលសំរាប់សហគមន៍ជនវៀតណាមនៅន័រវ៉ែសសីក្សារៀន សូត្រធ្វើអាជីវកម្មដោយចីរភាព ទៀតផង៕
Related




