VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ថៃប្រចាំនៅវៀតណាម
15/06/2016 10:35
(VOV)_នារសៀលថ្ងៃទី១៥ មិថុនា នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋ​ទុតម៉ាឡេស៊ី M.Zamruni Khalid នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រ​ជាមួយម៉ាឡេស៊ី
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ថៃប្រចាំនៅវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ថៃប្រចាំនៅវៀតណាម (VOV)_នារសៀលថ្ងៃទី១៥ មិថុនា នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋ​ទុតម៉ាឡេស៊ី M.Zamruni Khalid នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រ​ជាមួយម៉ាឡេស៊ី  និងមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធិជាមួយម៉ាឡេស៊ី ដើម្បីរួមគ្នា ជំរុញទំនាក់ទំនងដ៏ល្អប្រសើរនេះតទៅទៀត។ នាយករដ្ឋមន្ត្រីបានស្នើ​ម៉ាឡេស៊ីលើកទឹក ចិត្តអង្គភាពអាជីវកម្មម៉ាឡេស៊ីបន្តបើកទូលាយការវិនិ​យោគ ធ្វើអាជីវកម្មនៅវៀត ណាម ក៏ដូចជាបង្កលក្ខណះងាយស្រួលសំរាប់អង្គ​ភាពអាជីវកម្មវៀតណាម វិនិយោគ នៅទីផ្សារម៉ាឡេស៊ី​ផងដែរ។           ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃ ប្រចាំនៅវៀតណាម លោក Manopchai  Vongphakdi  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើក​ច្បាស់ថា៖​ទំនាក់ ទំនងវៀតណាម-ថៃ កំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើ។ នាយករដ្ឋមន្ត្រីក៏បាន​សម្ដែង​​អំណរ ​គុណចំពោះរដ្ឋាភិបាល និងអង្គភាពអាជីវកម្មថៃបានជួយឧបត្ថម្ភ​វៀតណាម ទឹក ប្រាក់ចំនួន១០ហ្មឺនដុល្លារអាមេរិក ជំនះពុះពារលើផលវិបាក​ដោយភាពរាំងស្ងួត  និងជាតិប្រៃជ្រាបចូលនៅតំបន់វាលសណ្ដរទន្លេ Cuu Long ។ ស្ដីអំពីបញ្ហាវៀតណាម និងថៃជាប្រទេសចំនួន២ក្នុងចំណោមប្រទេស៣នាំចេញអង្ករច្រើនបំផុតលើពិភព លោក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ប្រទេសទាំង ពីរត្រូវបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ដើម្បីនាំមកនូវផលប្រយោជនសំរាប់ ប្រជាជននៃប្រទេសទាំងពីរ៕