VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ
16/02/2016 10:27
(VOV)_ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក​នៅអាមេរិក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានមានជំនួបសន្ទនាជាមួយ​សមភាគី​ថៃ ​លោក Prayut Chan Ocha
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ (VOV)_ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក​នៅអា មេរិក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានមានជំនួបសន្ទនាជា មួយ​សមភាគី​ថៃ ​លោក Prayut Chan Ocha ដើម្បីពិភាក្សាអំពីវិធានការជំរុញកិច្ចស ហប្រតិបត្តិ​ការ​រវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ។ នាយករដ្ឋមន្ត្រីទាំងពីររូប  បាន​ឯកភាពបញ្ជាណែនាំកម្មវិធីសកម្មភាព អនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ​ដំ ណាក់កាល ២០១៤-២០១៨ និងបណ្ដាលទ្ធផលនៃកិច្ចប្រជុំគណរដ្ឋមន្ត្រីរួម ​លើកទី ៣ (នាខែកក្កដាឆ្នាំ ២០១៥)។           នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានស្នើអោយ​ភាគី​ទាំងពី រត្រូវរួមសហការ អនុវត្តល្អអនុស្សរណះយោគយល់គ្នាស្ដីអំពីកិច្ចសហប្រតិបត្តិការ ពលករ និងកិច្ចព្រមព្រៀងជ្រើសរើសពលករដែលបានចុះហត្ថលេខានាខែកក្កដា ឆ្នាំ ២០១៥កន្លងទៅ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគីថៃ រួមស ហការជាមួយវៀតណាម ក្នុងពេលដោះស្រាយបញ្ហាអ្នកនេសាទ នាវា​ចរណ៍ តាម ស្មារតីមនុស្សធម៏ មិត្តភាពរបស់ប្រជាជននៃប្រទេសទាំងពីរ និង​ទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រ។ នាយករដ្ឋមន្ត្រីលោក Prayut Chan Ocha ​បាន​ឯកភាពជំរុញខ្លាំងទំ នាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម  វិនិយោគ និងប្រមូលផ្តុំដោះស្រាយបញ្ហាបញ្ហាសំខាន់ ​ដូចជា ៖កិច្ចសហប្រតិបត្តិ ការពលករ នេសាទ និងកសិកម្ម។ នាយករដ្ឋមន្ត្រី​ទាំងពីររូប ក៏បានឯកភាព អំពី ការបង្កើនចំណងសាមគ្គីភាព ពង្រីកតួនាទីជា​មជ្ឈមណ្ឌល របស់អាស៊ាន ក្នុង ពេលដោះស្រាយបញ្ហាសន្តិភាព សន្តិសុខ ​និងអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ៕​