VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស៊ុយអែត
07/10/2016 10:17
(VOV)_នារសៀលថ្ងៃទី៦តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ស៊ុយអែត​ លោកស្រី Ann Linde រួមជាមួយគណៈប្រតិភូអង្គភាពអាជីវកម្មស៊ុយអែត​ ដែល​កំពុង​មាន​ដំណើរទស្សនកិច្ចនៅវៀតណាម។ ថ្លែងមតិនៅទីនេះ
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស៊ុយអែត
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស៊ុយអែត (VOV)_នារសៀលថ្ងៃទី៦តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​លោក  Nguyen Xuan Phuc បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ស៊ុយអែត​ លោក ស្រី Ann Linde រួមជាមួយគណៈប្រតិភូអង្គភាពអាជីវកម្មស៊ុយអែត​ ដែល​កំពុង​មាន​ដំ ណើរទស្សនកិច្ចនៅវៀតណាម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី ​លោក​ Nguyen Xuan  Phuc បានចាត់ទុកថា៖ ទំនាក់ទំនងប្រពៃណី​ដ៏ល្អប្រសើរ​រវាង​វៀតណាមនិងស៊ុយអែត   កំពុងអភិវឌ្ឍន៍ល្អប្រសើរលើគ្រប់វិស័យ ហើយសង្កត់ធ្ងន់ថា៖ វៀតណាមយកចិត្តទុក ដាក់ទៅលើការអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យ ជាមួយស៊ុយអែត ។            រីឯ រដ្ឋមន្ត្រី​លោកស្រី Ann Linde មានគោលបំណងថា៖​នឹងបើកចេញទំព័រ​ថ្មី​មួយ ​ក្នុង​ទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែជាទំនាក់ទំនង​សហប្រតិ​បត្តិការ ​អភិវឌ្ឍន៍នេះ​ទេ​ ថែមទាំង ជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រសម​ភាពរវាង​ប្រទេសទាំង ពីរ។ ​រដ្ឋមន្ត្រីក៏បានជូន​ដំណឹង​ថា៖ ដំណើរបំពេញទស្សនកិច្ចលើកនេះ​នៅ​វៀតណាម  ​មាន​គណៈប្រតិភូអង្គភាពអាជីវ​កម្មច្រើនបំផុតពីមុន​មករបស់​ស៊ុយ​អែត ​ សំដៅ ស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគផង​និងអះអាងថា៖​ស៊ុយអែត នឹងបង្កើន កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេស​គឺក្នុងវិស័យសុខាភិបាលអប់រំ  វិទ្យាសាស្ត្រ បច្ចេកវិទ្យា​សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ៕