VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ
04/11/2015 10:25
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ           (VOV)_នាថ្ងៃទី៤ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម ​លោក  Nguyen Tan Dung បានអញ្ជើញទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី​ និងជា រដ្ឋមន្ត្រីការបរទេសឡាវ លោក Thoonglun Sisulith ដែលកំពុង​បំពេញ​ទស្សនកិច្ច នៅវៀតណាម។ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន​អះអាងថា៖ រដ្ឋាភិ បាល វៀតណាម ជានិច្ចកាលបង្កលក្ខណះងាយស្រួលអោយ​អង្គភាពអាជីវកម្មវៀត ណាម ស្វែងរកឱកាស បើកទូលាយកិច្ចសហប្រតិបត្តិការ​វិនិយោគ ពាណិជ្ជកម្មនៅ ឡាវ។ ទន្ទឹមនឹងនោះ ក៏បានលើកទឹកចិត្ត ស្វាគមន៍ និងជួយឧបត្ថម្ភអង្គភាពអាជីវ កម្មឡាវ ជំរុញវិនិយោគ ពាណិជ្ជកម្មនៅទីផ្សារវៀត​ណាម។ លោក Nguyen Tan Dung  ក៏បានស្នើអោយភាគីទាំងពីរត្រូវជំរុញ​កិច្ចសហប្រិតបត្តិការ  រួមចំណែកចូលក្នុង ជោគជ័យនៃសន្និសីទជាន់ខ្ពស់ ​អាស៊ាន លើកទី២៧ និងសន្និសីទជាន់ខ្ពស់នានា  គ្រោងនឹងប្រព្រឹត្តទៅនៅ​ម៉ាឡេស៊ី  ជាពិសេសគឺរួមជាមួយមួយប្រទេសជាសមាជិក អាស៊ានផ្សេងៗទៀត កសាងសហគមន៍អាស៊ានមួយ ប្រកបដោយសាមគ្គីភាព និង អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។           រីឯ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Thoonglun Sisulith បានសម្ដែងគោលបំណងថា៖ បន្តទទួលបានកិច្ចសហប្រតិបត្តិការ ជួយ​ឧបត្ថម្ភ និង ចែករំលែកបទពិសោធន៍ របស់វៀតណាមជាមួយឡាវ ក្នុងបុព្វហេតុ​កសាងនិងអភិ វឌ្ឍន៍ប្រទេសជាតិ។ លោក Thoonglun Sisulith ក៏បានអះអាង​ថា៖ ​ឡាវនឹងបន្តរួម សហការជាមួយវៀតណាម ដើម្បីដោះស្រាយការលំបាក​ ជំពាក់ជំពិន ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕ 

More