នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវ
15/04/2017 08:31
(VOVworld)-នាព្រឹកថ្ងៃទី១៥មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋ សភាឡាវ លោកស្រី Pany Yathotu

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋ សភាឡាវ លោកស្រី Pany Yathotu (VOVworld)-នាព្រឹកថ្ងៃទី១៥មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភា ឡាវ លោកស្រី Pany Yathotu ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាមនិង ចូលរួមពិធី រំលឹកខួបលើកទី៦០នៃទិវាបង្កើតធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា បក្ស រដ្ឋនិងប្រជាជនវៀត ណាមជានិច្ចកាលពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងសហ ប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ។ ក្នុងនោះមានការដែលវៀតណាម ជួយឡាវកសាងវិមានរដ្ឋសភា។ តាមគំរោង សំណង់វិមានរដ្ឋសភាឡាវដែលជាអំណោយ របស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូនចំពោះបក្ស រដ្ឋនិងប្រជាជនឡាវនឹងបាន បើកការដ្ឋានសាងសង់ជាផ្លូវការនាខែកក្កដាខាងមុខ។ ក្នុងឱកាសមកវៀតណាមចំនឹងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ឡាវ ប្រធានរដ្ឋសភាឡាវ លោក Pany Yathotu បានប្រសិទ្ធពរជូននាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមនឹងទទួលបានស្នាដៃច្រើន ថែមទៀតក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២។ រដ្ឋសភាឡាវ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេស ទាំងពីរក្នុងការជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី៕
Related






