VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា៖បណ្ដាអង្គភាពអាជីវកម្មបរទេសបង្កើនទុនវិនិយោគនៅវៀតណាម
05/05/2016 10:07
(VOV)_នារសៀលថ្ងៃទី៤ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយអគ្គនាយក​ក្រុមហ៊ុន​ Sam Sung លោក Shin Jong Kyun និងក្រុមវិនិយោគិនអាមេរិក។
នាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា៖បណ្ដាអង្គភាពអាជីវកម្មបរទេសបង្កើនទុនវិនិយោគនៅវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា៖បណ្ដាអង្គភាពអាជីវកម្មបរទេសបង្កើនទុនវិនិយោគនៅវៀតណាម (VOV)_នារសៀលថ្ងៃទី៤ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម  លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយអគ្គនាយក​ក្រុមហ៊ុន​ Sam  Sung លោក Shin Jong Kyun និងក្រុមវិនិយោគិនអាមេរិក។           នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា៖ សម្ព័ន្ធ​ក្រុមហ៊ុន​​ជួរ​ មុខលើពិភពលោក Sam Sung វិនិយោគនៅវៀតណាម ដោយ​មានទុនវិនិយោគជា ច្រើនដោយមានកិច្ចសន្យា វិនិយោគក្នុងរយៈ ពេលយូរអង្វែង​ ក្នុងវិស័យបច្ចេកវិទ្យា ខ្ពស់ ជាការអះអាងខ្លាំងក្លា អំពីការទាក់ទាញអ្នកវិនិយោគរបស់វៀត​ណាម។ នាយក រដ្ឋមន្ត្រី មានគោលបំណងថា៖ សម្ព័ន្ធក្រុមហ៊ុន Sam Sung បន្ត​វិនិយោគខ្លាំងក្លាថែម ទៀតនៅវៀតណាម។ នាយករដ្ឋមន្ត្រីបានអះអាងថា៖ រដ្ឋា​ភិបាលវៀតណាមសន្យាបង្ក លក្ខណះងាយស្រួលសំរាប់វិនិយោគិនបរទេស ដែលក្នុងនោះមាន​សម្ព័ន្ធក្រុមហ៊ុន Sam  Sung ​ធ្វើសកម្មភាពផលិតកម្ម អាជីវកម្មនៅ​វៀតណាម។ លទ្ធផលធ្វើអាជីវកម្មនានា របស់ Sam Sung នៅវៀតណាម បាន​រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការ ដៃ គូយុទ្ធសាស្ត្រ វៀតណាម-កូរ៉េខាងត្បូង កាន់តែស៊ីជំរៅ និងប្រសិទ្ធិភាពពីមួយថ្ងៃទៅ មួយថ្ងៃ។ អគ្គនាយកក្រុមហ៊ុន Sam Sung លោក Shin Jong Kyun បានសន្យាថា៖ នឹង គោរពរាល់​ការកំណត់ ច្បាប់របស់វៀតណាមអំពីការវិនិយោគ ធ្វើអាជីវកម្ម អំពីបែប បទ ប្រាក់ខែ ការធានារ៉ាប់រងសង្គម ផលប្រយោជន៍សង្គមចំពោះពលករ។           នាថ្ងៃដដែល នៅក្នុងជំនួបសន្ទនាជាមួយបណ្ដាវិនិយោគិនអាមេរិក ដឹកនាំ ដោយលោក William Weidner នាយកសម្ព័ន្ធក្រុមហ៊ុន​ Weidner Holdings នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ​បណ្ដាអង្គភាពអាជីវ កម្មអាមេរិក អាចជឿជាក់ទៅលើបរិយាកាសវិនិយោគនៅ​វៀតណាម ហើយលោកក៏ បានអះអាងដែរថា៖វៀតណាមនឹងបង្កគ្រប់លក្ខណះ​ងាយស្រួល សំរាប់វិនិយោគិននា នា។ នាយករដ្ឋមន្ត្រីមានគោលបំណងថា៖នា​ពេលខាងមុខនេះ ទំនាក់ទំនងវៀត ណាមនិងអាមេរិក នឹងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត លើគ្រប់វិស័យ ដែលក្នុងនោះ មានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ​យោគ។ រីឯ លោក William Weidner នាយក សម្ព័ន្ធក្រុមហ៊ុន​ Weidner Holdings បានអោយដឹងថា៖បណ្ដាសមាជិកសភាអាមេរិក  គាំទ្រអង្គភាពអាជីវកម្មអាមេរិកមកវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម និង ក្រុមអង្គភាពអាជីវកម្មអាមេរិក មានគោលបំណងកសាងមណ្ឌលពាណិជ្ជកម្មទំនើប នៅទីក្រុងហូជីមិញ ​(ភាគខាងត្បូងវៀតណាម)៕