នាយករដ្ឋមន្ត្រីវៀតណាម៖នាំទំនាក់ទំនងវៀតណាម-ចិនពង្រឹងនិងពង្រីកជានិច្ច
13/09/2016 09:47
(VOV)_នារសៀលថ្ងៃទី១២កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅកាន់ទីក្រុងបេកាំង ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការចិន។ ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Lǐ Kèqiáng បន្ទាប់ពីធីបដិសណ្ឋារកិច្ចជាផ្លូវការ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាននាំចេញទិសដៅនិងវិធានការណ៍ធំៗ
.jpg)
នាយករដ្ឋមន្ត្រីវៀតណាម៖នាំទំនាក់ទំនងវៀតណាម-ចិនពង្រឹងនិងពង្រីកជានិច្ច (VOV)_នារសៀលថ្ងៃទី១២កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅកាន់ទីក្រុងបេកាំង ចាប់ផ្តើម ដំណើរបំពេញទស្សនកិច្ចជាផ្លូវការចិន។ ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Lǐ Kèqiáng បន្ទាប់ពីធីបដិសណ្ឋារកិច្ចជាផ្លូវការ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាននាំចេញទិសដៅនិងវិធានការណ៍ធំៗ ដើម្បីជំរុញទំ នាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ អភិវឌ្ឍន៍ដោយឥតឈប់ឈរនាពេលខាង មុខនេះ។ ពិភាក្សាអំពីវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនាបច្ចុប្បន្ន។ នា យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ភាគីទាំងពីរត្រូវបង្កើន ការបញ្ជាណែនាំចំពោះស្ថាប័នដោះស្រាយការពាក់ព័ន្ធនានា ជំរុញសហគ្រាសជួបប្រា ស្រ័យនិងផ្លាស់ប្តូរ។ស្ដីអំពីកិច្ចសហប្រតិបត្តិការវិនិយោគ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ស្នើអោយភាគីចិន បង្កើនការវិនិយោគនៅវៀតណាម ពិសេស គឺក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ កែច្នៃម៉ាស៊ីន ឧស្សាហកម្មឧបត្ថម្ភ និងថាម ពលកកើតឡើងវិញ។ ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើគោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម គឺដោះស្រាយ ជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធីសមស្របជាមួយច្បាប់អន្តរជាតិ ដែលក្នុង នោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ រីឯ នាយករដ្ឋមន្ត្រីចិន លោក Lǐ Kèqiáng បានអះអាងថា៖ចិនយកចិត្តទុក ដាក់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម រក្សាទិសស្លោក អ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាពយូរអង្វេង ជាមួយវៀតណាម ខំប្រឹងប្រែងជាមួយវៀតណាមគ្រប់គ្រងការខ្វែងគំនិតនៅលើសមុទ្រ រក្សាទំនាក់ ទំនងចិន-វៀតណាម ប្រកបដោយសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត៕
Related
More




