VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងណូវែលហ្សេឡង់
13/03/2015 08:38
Vovworld-ទទួលសេចក្តីអញ្ចើញរបស់សមភាគីអូស្ត្រាលី និងនាយករដ្ឋមន្ត្រីណូវែលហ្សែឡង់​
នាយករដ្ឋមន្ត្រីវៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងណូវែលហ្សេឡង់
នាយករដ្ឋមន្ត្រីវៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងណូវែលហ្សេឡង់ (vietnamplus.vn)         Vovworld-ទទួលសេចក្តីអញ្ចើញរបស់សមភាគីអូស្ត្រាលីនិងនាយករដ្ឋមន្ត្រី ណូវែលហ្សែឡង់​ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និង​លោក ជំទាវនឹងអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីចាប់ពីថ្ងៃទី១៧ដល់ ទី១៨មិនានិងណូវែលហ្សេឡង់ចាប់ពីថ្ងៃទី១៩ដល់ទី២០មិនា។ វៀតណាមកំពុងមានទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយប្រទេសទាំងពីរអូស្ត្រាលី និងណូវែលហ្សេឡង់។ ទំនាក់ទំនងនេះកំពុងបានអភិវឌ្ឍន៍លើវិស័យ​ជាច្រើននិង កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្លាស់ប្តូរជាមួយអ្នកយក​ព័ត៌មាននៃទីភ្នាក់ងារ សារព័ត៌មានវៀតណាមប្រចាំនៅក្រុង Sydney នាពេលថ្មីៗ​នេះ​ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអូស្ត្រាលីលោក Luong Thanh Nghi បាន​អះអាងនូវសក្ដានុភាពសហប្រតិបត្តិការរវាងវៀតណាមនិងអូស្ត្រាលីនៅមានធំធេងនិងភាគីទាំងពីរត្រូវខំប្រឹងប្រែងធ្វើឲ្យស៊ី ជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលខាងមុខ។         ចំពោះណូវែលហ្សេឡង់ឆ្នាំនេះប្រទេសទាំងពីរនឹងរៀបចំសកម្មភាពជា​ច្រើនរំលឹក ខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត(ទី១៦មិថុនា)។ ថ្លែង​មតិក្នុងសន្និសីទ កាសែតចាប់ផ្ដើមរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី៥កុម្ភៈ កន្លងទៅជាមួយឯកអគ្គរដ្ឋទូតណូវែលហ្សេឡង់ អនុរដ្ឋមន្ត្រី​ការបរទេសវៀតណាម លោក Le Hoai Trung បានឲ្យដឹងថា លទ្ធផល​សហប្រតិបត្តិការដែលទទួលបានរវាង ប្រទេសទាំងពីរនាពេលកន្លងមកគឺលេចធ្លោណាស់។ រាល់វិស័យសហប្រតិបត្តិការ ឆ្លើយតបបានតម្រូវការនិងបំណងរវាង​ភាគី​ទាំងពីរ ពិសេសគឺក្នុងវិស័យពាណិជ្ជកម្ម អប់រំបណ្ដុះបណ្ដាលនិងកសិកម្ម៕

More