VOV WorldVOV World
នាយករដ្ឋមន្ត្រី៖វៀតណាមប្តេជ្ញាចិត្តរក្សារឹងមាំអធិបតេយ្យភាពកោះសមុទ្រមាតុប្រទេស
28/02/2017 09:57
(VOV)_នារ​ថ្ងៃទី២៨ កុម្ភះ នៅកំពង់ផែកងពល ​នាវាមុជទឹក ១៨៩ កងទ័ព​ជើង​ទឹក ទីបញ្ជាការកងទ័ពជើងទឹក បានប្រព្រឹត្តទៅពិធីបង្ហូតទង់ជាតិ ​នាវា​មុជទឹក​ពីរគ្រឿង ​មានឈ្មោះ Da Nang និង​ Ba Ria – Vung Tau។
នាយករដ្ឋមន្ត្រី៖វៀតណាមប្តេជ្ញាចិត្តរក្សារឹងមាំអធិបតេយ្យភាពកោះសមុទ្រមាតុប្រទេស
នាយករដ្ឋមន្ត្រី៖វៀតណាមប្តេជ្ញាចិត្តរក្សារឹងមាំអធិបតេយ្យភាពកោះសមុទ្រមាតុប្រទេស (VOV)_នារ​ថ្ងៃទី២៨ កុម្ភះ នៅកំពង់ផែកងពល ​នាវាមុជទឹក ១៨៩ កងទ័ព​ជើង​ ទឹក ទីបញ្ជាការកងទ័ពជើងទឹក បានប្រព្រឹត្តទៅពិធីបង្ហូតទង់ជាតិ ​នាវា​មុជទឹក​ពីរ គ្រឿង ​មានឈ្មោះ Da Nang និង​ Ba Ria – Vung Tau។ នេះជានាវាមុជទឹកចំនួន២​ចុង ក្រោយ ក្នុងចំណោមនាវាមុជទឹកទំនើបចំនួន៦ ដែលបានរុស្ស៊ីដំឡើងតាមកិច្ចសន្យា រវាងភាគីទាំងពីរ ចាប់ពីឆ្នាំ ២០០៩។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី​វៀតណាម  លោក Nguyen Xuan Phuc បានអះអាងថា៖           “ យើងត្រូវអះអាងថា៖ គោលមាគា៍ការពារប្រទេសរបស់វៀតណាម គឺ​សន្តិភាព  និងស្វ័យការពារ។ ការ​ទំនើបភាវូបនីយកម្មយោធានេះ ​មិនម៉ែនជាការប្រណាំងសព្វ វុធទេ ហើយក៏មិនតម្រង់ទៅលើប្រទេសជាតិណាមួយទេ ប៉ុន្តែដើម្បីការពាររឹងមាំអធិ បតេយ្យភាពកោះសមុទ្រ និងតំបន់ខ្ពង់រាបបាត​សមុទ្រ​ប្រទេសជាតិ ក្នុងគ្រប់កាលះ ទេសះ។ កម្មាភិបាល​ និងយុទ្ធជនម្នាក់ៗ ​ត្រូវធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរក្សា អធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋ​របស់ប្រទេសជាតិ និងរក្សាសន្តិភាពនៅតំបន់ សមុទ្រខាងកើត។”         ក៏ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បាន​ស្នើអោយ កងកម្លាំងប្រដាប់អាវុធនិយាយរួម និងកងទ័ពជើងទឹកនិយាយដោយឡែក ជួយ ជ្រោមជ្រែងអនុវត្តយ៉ាងហ្មត់ចត់គោលការណ៍របស់បក្ស និងរដ្ឋ ក្នុង​ការងារដោះ ស្រាយជំលោះនៅសមុទ្រខាងកើត។ ដោយមានសុច្ឆន្ទះ និងការ​ខំប្រឹងប្រែងរបស់ខ្លួន  វៀតណាមប្តេជ្ញាចិត្តរក្សា ការដោះស្រាយជំលោះនៅ​សមុទ្រខាងកើតដោយសន្តិវិធី  ផ្អែកទៅលើច្បាប់អន្តរជាតិ អនុសញ្ញាអង្គការ​សហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឆ្នាំ  ១៩៨២ សេចក្ដីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ច្បាប់សមុទ្រវៀតណាម ឆ្នាំ ២០១២ និងបន្តកសាង​ក្រមប្រតិបត្តិ របស់ភាគីនានានៅ សមុទ្រខាងកើត (COC) ដើម្បីតំបន់សមុទ្រ​ខាង​កើតប្រកបដោយសន្តិភាព ស្ថិរភាព  មិត្តភាព និងអភិវឌ្ឍន៍ ដើម្បី​ផលប្រយោជន៍​របស់ប្រទេសទាំងឡាយក្នុងតំបន់និង លើពិភពលោក៕

More