VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមសង្កត់ធ្ងន់ទៅលើសារសំខាន់យុទ្ធសាស្ត្រក្នុងទំនាក់អំនងអាស៊ាន-អាមេរិក
16/02/2016 10:33
(VOV)_នៅក្នុងពិធីបើក​ សន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក ​នាព្រឹកថ្ងៃទី១៦កុម្ភះ (ថ្ងៃទី១៥ កុម្ភះតាមម៉ោងតំបន់) ប្រធានាធិបតីអាមេរិក លោក Barack Obama រួមជាមួយថ្នាក់ដឹកនាំអាស៊ាន បានពិភាក្សា​ប្រធានបទ​​៖ ​ជំរុញភាពសម្បូររុងរឿងក្នុងតំបន់ តាមទិសពង្រីកស្មារតីអាជីវកម្ម និងច្នៃប្រឌិតថ្មី។
នាយករដ្ឋមន្ត្រីវៀតណាមសង្កត់ធ្ងន់ទៅលើសារសំខាន់យុទ្ធសាស្ត្រក្នុងទំនាក់អំនងអាស៊ាន-អាមេរិក
នាយករដ្ឋមន្ត្រីវៀតណាមសង្កត់ធ្ងន់ទៅលើសារសំខាន់យុទ្ធសាស្ត្រក្នុងទំនាក់អំនងអាស៊ាន-អាមេរិក (VOV)_នៅក្នុងពិធីបើក​ សន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក ​នាព្រឹកថ្ងៃទី១៦កុម្ភះ (ថ្ងៃទី១៥ កុម្ភះតាមម៉ោងតំបន់) ប្រធានាធិបតីអាមេរិក លោក Barack Obama រួមជាមួយថ្នាក់ដឹកនាំអាស៊ាន បានពិភាក្សា​ប្រធានបទ​​៖ ​ជំរុញភាពសម្បូររុង រឿងក្នុងតំបន់ តាមទិសពង្រីកស្មារតីអាជីវកម្ម និងច្នៃប្រឌិតថ្មី។​ ​អញ្ជើញជាអធិបតីសន្និសីទ ប្រធានាធិបតី លោក Barack Obama បាន​អះអាង​ថា៖អាមេរិកគោរពទំនាក់ ទំនងជាមួយអាស៊ាន គាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ក្នុងតំបន់ និងមាន គោលបំណងថា៖អាមេរិក រួមជាមួយប្រទេសអាស៊ាននានា បន្តជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មអោយបានខ្លាំងក្លាថែមទៀត។           ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន សង្កត់ធ្ងន់ថា៖ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់អាស៊ាន ​វៀត ណាមបានខំប្រឹងប្រែងរួមវិភាគទានដើម្បីសហគមន៍អាស៊ាន និងការអភិវឌ្ឍន៍ សម្បូរធូធារក្នុងតំបន់។ ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមទទួល​បាន សមិទ្ធិផលសំខាន់ជាច្រើន អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សមភាពសង្គម។  ក្នុងដំណាក់កាលខាងមុខនេះ វៀតណាម នឹងជំរុញខ្លាំងលើគ្រប់ជ្រុងជ្រោយ ​បុព្វ ហេតុផ្លាស់ប្តូរថ្មី សកម្មអនុវត្តគោលនយោបាយធ្វើសមាហរណកម្មអន្តរជាតិប្រ កបដោយស៊ីជំរៅនិងទូលំទូលាយ។           សង្កត់ធ្ងន់ទៅលើសារសំខាន់យុទ្ធសាស្ត្រ ក្នុងទំនាក់ទំនងអាស៊ាន-អាមេរិក ​ចំពោះសន្តិភាពស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ នាយករដ្ឋមន្ត្រី លោក​ Nguyen  Tan Dung បានស្នើថា៖ នាពេលខាងមុខនេះ ភាកីទាំងពីរត្រូវអនុវត្ត​ប្រកបដោយ ប្រសិទ្ធិភាពបណ្ដាកម្មវិធីសហប្រតិបត្តិការដែលបានព្រមព្រៀង៕