នាយករដ្ឋមន្ត្រនូវ៉ែលហ្សេឡង់ស្នើរឲ្យបណ្ដាប្រទេសវិលត្រឡប់មកតុចរចារ TPP
04/08/2015 11:42
(VOVworld) – នាថ្ងៃទី ៣ សីហា នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ លោក John Key (TPP) បានអំពាវនាវឲ្យភាគីនានាវិលត្រឡប់ មកតុចរចារ កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ក្នុង ខែសីហា មុនពេលបាត់សន្ទុះជំរុញ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

នាយករដ្ឋមន្ត្រនូវ៉ែលហ្សេឡង់ស្នើរឲ្យបណ្ដាប្រទេសវិលត្រឡប់មកតុចរចារ TPP (Image: VNA) (VOVworld) – នាថ្ងៃទី ៣ សីហា នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ លោក John Key (TPP) បានអំពាវនាវឲ្យភាគីនានាវិលត្រឡប់មកតុចរចារ កិច្ចព្រមព្រៀងដៃគូ អន្តរប៉ាស៊ីហ្វិក (TPP) ក្នុងខែសីហា មុនពេលបាត់សន្ទុះជំរុញការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ។ ទោះបីជាមិនបានដាក់ចេញពេលវេលានិងទីកន្លែងជាក់ ស្តែងសំរាប់ការចរចារឡើងវិញក្តី ប៉ុន្តែ នាយករដ្ឋមន្ត្រី John Key បានចាត់ទុកថា ៖ ភាគីទាំងឡាយត្រូវដំណើរកិច្ចប្រជុំឡើងវិញក្នុងរយៈពេលពី ២ ដល់ ៣ សប្តាហ៍ ខាងមុខ។ តាមលោកថា៖ “ទ្វារ” សំរាប់ឱកាសចុះហត្ថលេខាលើ TPP នឹងកាន់តែ ចង្អៀតទៅៗដោយសារការបោះឆ្នោតប្រធានាធិបតីខាងមុខនៅ អាមេរិកដែល នឹងធ្វើឲ្យដំណើការចរចារកាន់តែពិបាកថែមទៀត។ លោក John Key បានឲ្យដឹង ថា៖ វង់ចរចារនៅ Hawaii មិនទទួលបានកិច្ចព្រមព្រៀង ចុងក្រោយណាមួយ ដោយការខ្វែងគំនិតរវាងភាគីនានាអំពីបញ្ហារថយន្តទឹកដោះគោរនិងកម្មសិទ្ធិបញ្ញា៕
Related






