នាយរកដ្ឋមន្ត្រីអង់គ្លេសនិងអ៊ីតាលីដំណើរការចរចារស្តីពី Brexit
10/02/2017 07:09
(VOVworld) – នាថ្ងៃទី ៩ កុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May និងសមភាគីអ៊ីតាលី លោក Paulo Gentiloni បានដំណរើការចរចារនៅទីក្រុងឡុង ស្តីអំពី ការខ្វែងគំនិតនៅសេសសល់ជុំវិញការចាកចេញពី សហភាពអឺរ៉ុប (EU) របស់អង់គ្លេស ឬ ហៅថា Brexit។

នាយរកដ្ឋមន្ត្រីអង់គ្លេសនិងអ៊ីតាលីដំណើរការចរចារស្តីពី Brexit (VOV) (VOVworld) – នាថ្ងៃទី ៩ កុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May និងសមភាគីអ៊ីតាលី លោក Paulo Gentiloni បានដំណរើការចរចារនៅទីក្រុងឡុង ស្តីអំពីការខ្វែងគំនិតនៅសេសសល់ជុំវិញការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេស ឬ ហៅថា Brexit។ ថ្លែងមតិនៅសន្និសីទកាសែតរួមបន្ទាប់ពីការចរ ចារ នាយករដ្ឋមន្ត្រី May បានអះអាងថា៖ លោកស្រីនឹងចាប់ផ្តើមដំណើរការ ចាកចេញពី EU នាចុងខែមិនាខាងមុខតាមផែនការ។ លោកស្រី May បានលើក ច្បាស់នូវអាទិភាពជួរមុខក្នុងបណ្ដាការចរចារខាងមុខគឺជាការទទួលបានកិច្ច ព្រម ព្រៀងពាណិជ្ជកម្មសេរីភាពលើគ្រប់វិស័យនិងប្រកបដោយប្រសិទ្ធភាពរវាង អង់ គ្លេសនិង EU បន្ទាប់ពី Brexit។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាគ្សាអំពី សារៈ សំខាន់នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីក្នុងពេលដែលអង់ គ្លេសលែងជា សមាជិកមួយរបស់ EU នោះ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Paulo Gentiloni បានដាស់តឿនប្រទេស EU នានាឆ្ពោះទៅការចរចារ ដែលមាន ចរិតលក្ខណៈស្ថាបនាយ៉ាងឆាប់រហ័សដើម្បីទទួលបានទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យជាមួយអង់គ្លេសក្រោយពី Brexit៕
Related






