VOV WorldVOV World
NATO ពិភាក្សាបញ្ហាសំខាន់ៗនៅសន្និសីទជាមួយរុស្ស៊ី
05/07/2016 06:53
(VOVworld) – អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងដំណើរការធ្វើសន្និសីទជាមួយរុស្ស៊ីបន្ទាប់ពី សន្និសីទកំពូលនៃប្លុកនេះបានប្រព្រឹត្តទៅ នាថ្ងៃទី ៨ និងទី ៩ កក្កដា នៅទីក្រុង Warsaw ប៉ូឡូញ។
NATO ពិភាក្សាបញ្ហាសំខាន់ៗនៅសន្និសីទជាមួយរុស្ស៊ី
NATO ពិភាក្សាបញ្ហាសំខាន់ៗនៅសន្និសីទជាមួយរុស្ស៊ី (Image: VNA) (VOVworld) – អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងដំណើរការ ធ្វើសន្និសីទជាមួយរុស្ស៊ីបន្ទាប់ពីសន្និសីទកំពូលនៃប្លុកនេះបានប្រព្រឹត្តទៅ នា ថ្ងៃទី ៨ និងទី ៩ កក្កដា នៅទីក្រុង Warsaw ប៉ូឡូញ។ ថ្លែងមតិនៅបែលហ្ស៊ីក នាថ្ងៃទី ៤ កក្កដា អគ្គលេខាធិការ NATO លោក Jens Stoltenberg បានប្រកាស ថា៖ NATO ​នឹងបន្តដើរតួនាទីជាអង្គការមានការទទូលខុសត្រូវបើកចំហរនិង ត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយរុស្ស៊ី។ លោក Stoltenberg បានវាយតំលៃ ថា៖ ក្រុមប្រឹក្សាររុស្ស៊ី-NATO ដើរតួនាទីសំខាន់ដូចជាវេទិការមួយ ដើម្បីជួប សន្ទនានិងផ្លាស់ប្តូរព័ត៌មានសំដៅបន្ធូស្រាលភាពតានតឹងនិងបង្កើន សមត្ថភាពព្យាករណ៍។ អគ្គលេខាធិការ NATO បានអះអាងថា៖ សម្ព័ន្ធភាព យោធានេះកំពុងប្រឈមមុខនឹងគ្រោះអាសន្ននិងការសាកល្បងពីគ្រប់ទិស ទីហើយកំពុងមានផែនការបង្កើនកំលាំងធំបំផុតគិតតាំងពីសង្គ្រាមត្រជាក់៕