VOV WorldVOV World
NATO បង្កើនទ្រង់ទ្រាយនៃការធ្វើសមយុទ្ធក្នុងឆ្នាំ ២០១៥
12/03/2015 06:55
(VOVworld) – ក្នុងបទថ្លែងមតិនៅមជ្ឈមណ្ឌលបញ្ជា អង្គការអាត្លង់ទិកខាងជើង (NATO) នៅទីក្រុង Mons (បែលហ្ស៊ីក) អគ្គលេខាធិការ​ NATO លោក Jens Stoltenberg បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០១៥ ប្លុកនេះនឹងបង្កើនដំណើការ ធ្វើសមយុទ្ធដោយទ្រង់ទ្រាយធំបំផុតតាំងពីសង្គ្រាមពិភពលោក លើកទី ២ ក៏ដូចជា ជំរុញខ្លាំងដំណើការបង្កើតកំលាំងប្រតិកម្មរហ័ស (VJTF)។
NATO បង្កើនទ្រង់ទ្រាយនៃការធ្វើសមយុទ្ធក្នុងឆ្នាំ ២០១៥
NATO បង្កើនទ្រង់ទ្រាយនៃការធ្វើសមយុទ្ធក្នុងឆ្នាំ ២០១៥ (Image: VNA) (VOVworld) – ក្នុងបទថ្លែងមតិនៅមជ្ឈមណ្ឌលបញ្ជាអង្គការអាត្លង់ទិកខាងជើង (NATO) នៅទីក្រុង Mons (បែលហ្ស៊ីក) អគ្គលេខាធិការ​ NATO លោក Jens Stoltenberg បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០១៥ ប្លុកនេះនឹងបង្កើនដំណើការ ធ្វើសមយុទ្ធដោយទ្រង់ទ្រាយធំបំផុតតាំងពីសង្គ្រាមពិភពលោកលើកទី ២ ក៏ដូចជា ជំរុញខ្លាំងដំណើការបង្កើតកំលាំងប្រតិកម្មរហ័ស (VJTF)។ តាម លោក ​ Stoltenberg ថា៖ VJTF នឹងចាប់ផ្តើមសកម្មភាពជាផ្លូវការនាឆ្នាំ ២០១៦ ដោយ មាន​ទាហានចំនួន ៥ ពាន់ានាក់។ ក្រៅពីនោះ បណ្ដាមជ្ឈមណ្ឌលបញ្ជាណែ នាំនៃកំលាំង នេះនឹងស្ថិតនៅប្រទេសជាសមាជិករបស់ NATO ផងដែរ។ លោក Stoltenberg បានឲ្យ ដឹងថែមទៀតថា៖ តាមគំរោង NATO នឹងដំណើការធ្វើ សមយុទ្ធនាខែ មេសា ខាងមុខ។ ការធ្វើសមយុទ្ធធំបំផុតរបស់ NATO ក្នុងឆ្នាំ ២០១៥ នឹងប្រព្រឹត្តទៅនាខែ តុលា និង ខែ វិច្ជិការ នៅអេស្ប៉ាញ។ បណ្ដាមន្ត្រី របស់ NATO បានសង្កត់ធ្ងន់ថា៖ ការធ្វើសមយុទ្ធនា​នាពោលខាងលើមិន តម្រង់ទៅលើប្រទេសណាមួយឡើយ។ នេះគឺជាផ្នែកមួយក្នុងការខំប្រឹងប្រែង របស់ NATO សំដៅទប់ទល់នឹងការគំរាមកំហែងពីភាគខាងកើត ក៏ដូចជា មជ្ឈឹមបូព៌ារនិងអាហ្វ្រិកខាងជើង តែប៉ុណ្ណោះ៕

More