VOV WorldVOV World
NATO បង្កើនកំលាំងប្រតិកម្មរហ័សនិងដាក់ពង្រាយបន្ថែមមូលដ្ឋានសឹក
09/10/2015 07:44
Vovworld-អង្គការសន្ធិសញ្ញាអាតឡង់ទិកខាងជើង (NATO) នឹងបង្កើន​កំលាំង​ប្រតិកម្មរហ័សនិងដាក់ពង្រាយ
NATO បង្កើនកំលាំងប្រតិកម្មរហ័សនិងដាក់ពង្រាយបន្ថែមមូលដ្ឋានសឹក
        Vovworld-អង្គការសន្ធិសញ្ញាអាតឡង់ទិកខាងជើង (NATO) នឹងបង្កើន​កំលាំង​ ប្រតិកម្មរហ័សនិងដាក់ពង្រាយបន្ថែមមូលដ្ឋានសឹកនៅអឺរ៉ុបខាងកើត។ សេចក្តី សំរេចចិត្តពោលខាងលើត្រូវបាននៅសន្និសីទរដ្ឋមន្ត្រីការពារជាតិនៃប្លុកនេះនាថ្ងៃទី ៨តុលានៅក្រុង Brussels បែលហ្ស៊ីក។​ នៅសន្និសីទនវ រដ្ឋមន្ត្រី​ការពារជាតិ NATO ២៨រូបបានពិនិត្យនិងវាយតំលៃការអនុវត្តផែនការសកម្មភាព​ដែលបានថ្នាក់ដឹកនាំ NATO ឯកភាពអនុម័តនៅសន្និសីទកំពូលដំបន់ Wales នា​ឆ្នាំទៅមិញ ធានាការត្រៀម ខ្លួនជាស្រេចរបស់ NATO ប្រឈមមុខនឹងការ​សាក​ល្បងក្នុងបរិយាកាសសន្តិសុខ អភិវឌ្ឍន៍និងប្រែប្រួល។ សន្និសីទបានឯកភាពអំពី​ទស្សនទានយោធារបស់កំលាំង ប្រតិកម្មរហ័ស រួមមានបញ្ជាការនិងត្រួតពិនិត្យ ឯកភាពបង្កើតបន្ថែមមូលដ្ឋានសឹកថ្មី ចំនួន២នៅហុងគ្រីនិងស្លូវាគី៕

More