VOV WorldVOV World
NATO - អាមេរិកឯកភាពអំពីការបង្កើនវត្តមានរបស់ខ្លួន នៅអឺរ៉ុបខាងកើត
27/03/2014 07:10
(VOVworld) – នាថ្ងៃទី ២៦ មិនា អគ្គលេខាធិការអង្គការ សន្ធិសញ្ញាអាតឡង់ទិក​ខាងជើង (NATO) លោក Anders Fogh Rasmussen និងប្រធានាធិបតីអាមេរិក លោក Barack Obama បានឯកភាពថា៖ NATO ត្រូវបង្កើនវត្តមានរបស់ខ្លួន នៅតំបន់អឺរ៉ុបខាងកើតក្រោយពីរុស្ស៊ីរួមបញ្ចូល Crimea
NATO - អាមេរិកឯកភាពអំពីការបង្កើនវត្តមានរបស់ខ្លួន នៅអឺរ៉ុបខាងកើត
អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាតឡង់ទិកខាងជើង (NATO) លោក Anders Fogh Rasmussen និងប្រធានាធិបតីអាមេរិក លោក Barack Obama (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៦ មិនា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាតឡង់ ទិក​ខាងជើង (NATO) លោក Anders Fogh Rasmussen និងប្រធានាធិបតីអាមេរិក  លោក Barack Obama បានឯកភាពថា៖ NATO ត្រូវបង្កើនវត្តមានរបស់ខ្លួន នៅតំបន់អឺរ៉ុបខាងកើតក្រោយពីរុស្ស៊ីរួមបញ្ចូល Crimea  ព្រមទាំង អះអាងជាថ្មី ម្តង ទៀតនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង NATO និងអាមេរិកក្នុង​ សកម្មភាពការពារខ្លួនរួម។ ក្នុងជំនួបនៅទីក្រុង Brussels បែលហ្ស៊ីក អគ្គលេ ខាធិការ NATO លោក Rasmussen បានសង្កត់ធ្ងន់ថា៖ សកម្មភាពការពារ ខ្លួនរួមនៃបណ្ដាប្រទេសក្នុងសម្ព័ន្ធមិត្តគឺភារកិច្ចសារវ័ន្តរបស់ NATO ហើយ អង្គការនេះនឹងអនុវត្តរាល់វិធានការបន្ថែមដើម្បីជំរុញសកម្មភាពនេះ។ ក្រៅពី នោះ ប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើត ដូចជា ប៉ូឡួញនិងបណ្ដាប្រទេស នៅសមុទ្រ បាលទីក ក៏បានអំពាវនាវឲ្យបង្កើនវត្តមានរបស់ NATO ក្នុងតំបន់ ផងដែរ។ ថ្នាក់ដឹកនាំ NATO ក៏បានឲ្យដឹងថា៖ NATO នឹងជួយឧបត្ថម្ភក្នុងការ ធានាអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែនព្រមទាំងបង្កើន កិច្ចសហប្រតិបត្តិការយោធា ជាមួយប្រទេសអឺរ៉ុបខាងកើតនេះដែរ៕

More