VOV WorldVOV World
NewEurope ៖ “វៀតណាមក្នុងឆ្នាំ ២០១៥ - ដៃគូសកម្មដើម្បីសន្តិភាពស្ថិរភាពនិងការសាងសហគមន៍នៅអាស៊ី-អាគ្នេយ៍
09/01/2015 08:35
(VOVworld) – ក្នុងច្បាប់ពិសេសអបអរសាទរឆ្នាំថ្មី ២០១៥ កាសែត “NewEurope” នៅទីក្រុង Brussel បែលហ្ស៊ីកបានចុះ ផ្សាយអត្ថបទសរសេររបស់ឧបនាយករដ្ឋមន្ត្រី និងជាក្រសួង ការបរទេសវៀតណាម លោក Pham Binh Minh ក្រោមប្រធានបទ “វៀតណាមក្នុងឆ្នាំ ២០១៥ - ដៃគូសកម្មដើម្បីសន្តិភាពស្ថិរភាព និងកសាងសហគមន៍ នៅអាស៊ី-អាគ្នេយ៍”។
NewEurope ៖ “វៀតណាមក្នុងឆ្នាំ ២០១៥ - ដៃគូសកម្មដើម្បីសន្តិភាពស្ថិរភាពនិងការសាងសហគមន៍នៅអាស៊ី-អាគ្នេយ៍
ឧបនាយករដ្ឋមន្ត្រី និងជាក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (Image: VNA) (VOVworld) – ក្នុងច្បាប់ពិសេសអបអរសាទរឆ្នាំថ្មី ២០១៥ កាសែត “NewEurope” នៅទីក្រុង Brussel បែលហ្ស៊ីកបានចុះផ្សាយអត្ថបទសរសេររបស់ឧបនាយករដ្ឋមន្ត្រី និងជាក្រសួងការបរទេសវៀតណាម លោក  Pham Binh Minh ក្រោមប្រធានបទ “វៀតណាមក្នុងឆ្នាំ ២០១៥ - ដៃគូសកម្មដើម្បីសន្តិភាពស្ថិរភាពនិងកសាងសហគមន៍ នៅអាស៊ី-អាគ្នេយ៍”។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៥ វៀតណាមគ្រោងនឹងបញ្ចប់ ដំណើការ ចរចារស្តីអំពីកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក (TPP) នាំបរិមាណសរុបនៃ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីភាព (FTA) ឡើង ១២ ដោយមានការចូលរួមរបស់ ប្រទេសចំនួន ៥០ ក្នុងនោះមានប្រទេសជាសមាជិក G20 ចំនួន ១៥ ប្រទេស ផង ដែរ។ លោក Pham Binh Minh បានអះអាងថា៖ វៀតណាមគឺជាសមាជិកម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវក្នុងដំណើការអភិវឌ្ឍន៍រួមនៃសមាគមបណ្ដា ប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)​ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃបណ្ដា យន្តការពហុភាគីក្នុងការដោះស្រាយជំលោះជាពិសេគឺតួនាទីរបស់អាស៊ានក្នុង ការរក្សាច្បាប់អន្តរជាតិធានាសន្តិសុខស្ថិរភាពដើម្បីគោលដៅអភិវឌ្ឍន៍។ វៀតណាមជឿជាក់ទាំងស្រុងទៅលើការដែលមហាអំណាចនានាដោយឋានៈ ងាយស្រួលប្រៀបខ្លាំងនិងការជះឥទ្ធិពលគឺជាបណ្ដាប្រទេសដំបូងអនុវត្តការ អត់ធ្មត់ក្នុងជំលោះ។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសទាំងនេះមានមូលដ្ឋានដ៏ គ្រប់គ្រាន់រួមចំណែកក្នុងការកសាងទំនុកទុកចិត្តឆ្ពោះទៅដោះស្រាយជំលោះ ដោយសន្តិវិធីក្នុងតំបន់។ ស្តីអំពីទំនាក់ទំនងវៀតណាម-EU ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា៖ EU គឺជាដៃគូសហប្រតិបត្តិការសំខាន់លើគ្រប់ វិស័យមួយដែលបានជួយឧបត្ថម្ភដំណើការកំណែទម្រង់របស់វៀតណាម។ វៀតណាមនិងបណ្ដាប្រទេសអាស៊ានមានគោលបំណងថា៖ អឺរ៉ុបចូលរួមសកម្ម ថែមទៀតក្នុងការស្វែងរកវិធានការសហប្រតិបត្តិការសន្តិភាពស្ថិរភាពនិងភាព សម្បូររុងរឿងក្នុងតំបន់អាស៊ី-អាគ្នេយ៍៕