VOV WorldVOV World
OECD ទម្លាក់កំរិតព្យាកណ៍កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៦
23/12/2015 11:39
(VOVworld) - អង្គការសហប្រតិបតិ្តការនិងអភិវឌ្ឍន៍ សេដ្ឋកិច្ច (OECD) ទើបនឹង បានប្រកាសរបាយការណ៍ ហិរញ្ញវត្ថុ ក្នុងនោះទម្លាក់កំរិតព្យាករណ៍កំណើនរួម របស់ពិភពលោកឆ្នាំ២០១៦ ពី៣,៦%ចុះត្រឹម៣,៣%។
OECD ទម្លាក់កំរិតព្យាកណ៍កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៦
(VOVworld) - អង្គការសហប្រតិបតិ្តការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ទើបនឹង បានប្រកាសរបាយការណ៍ហិរញ្ញវត្ថុ ក្នុងនោះទម្លាក់កំរិតព្យាករណ៍កំណើនរួមរបស់ ពិភពលោកឆ្នាំ២០១៦ ពី៣,៦%ចុះត្រឹម ៣,៣%។មជ្ឈដ្ឋានអ្នកវិភាគបាន ចាត់ទុកថា ឆ្នាំ២០១៦ជាឆ្នាំដែលកំណើនសេដ្ឋកិច្ចលើពិភពលោកត្រូវបានបែង ចែកជានិន្នាការ ចំនួនពីរ។ទីមួយគឺពង្រឹងការស្ដារឡើងវិញរបស់ក្រុមប្រទេសអភិវឌ្ឍន៍ ដោយមាន កំរិតកំណើនជាមធ្យមចំនួន២%ប្រៀបនឹងកំរិតជាង១%ក្នុង ដំណាក់កាល២០១០- ២០១៤។ទីពីរគឺការបន្ថយល្បឿនយ៉ាងខ្លាំងរបស់ប្រទេស កំពុងអភិវឌ្ឍន៍ដែលកំរិត កំណើនត្រូវថយចុះនៅត្រឹម២,៤%តែប៉ុណ្ណោះ បើប្រៀបនឹង កំរិត៥%ក្នុងដំណាក់ កាល៥ឆ្នាំកន្លងទៅ៕