ឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបេឡារុស
29/10/2015 07:04
(VOVworld)-កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យា សាស្ត្រនិងបច្ចេកវិទ្យា

(VOVworld)-កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងវៀតណាមជាមួយបេឡា រុស បានប្រព្រឹត្តទៅក្នុងថ្ងៃទី២៦និងទី២៧តុលានៅក្រុង Minsk។តាមរយៈកិច្ច ប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃថា ទំនិញកសិផល ជុលផល និងតម្បាញកាត់ដេរបស់ វៀតណាម មានលទ្ធភាពជាច្រើនជ្រៀបចូលទីផ្សាររបស់បេឡារុស ក្នុង ពេល ជាមួយគ្នានោះ បេឡារុស មានការទាក់ទាញលើវិស័យកែច្នៃគ្រឿងយន្ត វិទ្យុអេឡិច ត្រូនិកជាដើម។ ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេស ទាំងពីរ និង អនុម័តកិច្ចព្រមព្រៀងស្តីពីសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប ក៏ដូចជា ដំណើរ ទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីបេឡារុស A. Lucashenco មក វៀតណាមអាចជាចំណុចលោតផ្លោះក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជ កម្មវិនិយោគរវាងប្រទេសទាំងពីរ៕
Related






