VOV WorldVOV World
OPCW ប្រកាសលទ្ធផលនៃការត្រួតពិនិត្យអំពីករណីវាយប្រហារជាប់សង្ស័យថាមានការប្រើប្រាស់អាវុធគីមីនៅស៊ីរី
20/04/2017 09:04
(VOVworld) - អង្គការហាមឃាត់អាវុធគីមី (OPCW) របស់អ.ស.ប នាថ្ងៃទី១៩ មេសា បានប្រកាសថា ការ ត្រួតពិនិត្យសំណាកដែលបានយកមកពីករណីជាប់ សង្ស័យ មានការប្រើប្រាស់អាវុធគីមីនៅស៊ីរីនោះ សរ ឲ្យឃើញនូវលទ្ធផលមិនអាច បដិសេធបានអំពីការប្រើប្រាស់ជាតិគីមីពុល sarin ឬសារធាតុប្រហាក់ប្រហែល មួយទៀត។
OPCW ប្រកាសលទ្ធផលនៃការត្រួតពិនិត្យអំពីករណីវាយប្រហារជាប់សង្ស័យថាមានការប្រើប្រាស់អាវុធគីមីនៅស៊ីរី
កុមារមួយរូបត្រូវបានសង្គ្រោះបន្ទាន់ក្រោយពីការវាយប្រហារជាប់សង្ស័យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ​ (រូបថត៖TTXVN) (VOVworld) - អង្គការហាមឃាត់អាវុធគីមី (OPCW) របស់អ.ស.ប នាថ្ងៃទី១៩ មេសា បានប្រកាសថា ការត្រួតពិនិត្យសំណាកដែលបានយកមកពីករណីជាប់ សង្ស័យមានការប្រើប្រាស់អាវុធគីមីនៅស៊ីរីនោះ សរឲ្យឃើញនូវលទ្ធផលមិនអាច បដិសេធបានអំពីការប្រើប្រាស់ជាតិគីមីពុល sarin ឬសារធាតុប្រហាក់ប្រហែលមួយ ទៀត។សន្និដ្ឋាននេះត្រូវបាន OPCW នាំចេញក្រោយពីអនុវត្តការត្រួតពិនិត្យ សំណាកដែលបានយកមកពីជនរងគ្រោះចំនួន១០នាក់ក្នុងការវាយប្រហារកាលពី ថ្ងៃទី៤ មេសា នៅទីរួមខេត្ត Khan Sheikhoun របស់ស៊ីរីនៅមន្ទីរពិសោធន៍ចំនួន៤ កន្លែង។នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Marc Ayrault បានឲ្យ ដឹងថា​ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ស្ថាប័នស៊ើបការណ៍សម្ងាត់ប្រទេសនេះនឹងបង្ហាញ ជាសាធារណៈភស្តុតាងដែលសរឲ្យឃើញថា កងកម្លាំងរបស់ប្រធានា ធិបតីស៊ីរី Bashar al-Assad មានចេតនាប្រើប្រាស់អាវុធគីមីក្នុងករណីវាយប្រហារពោលខាង លើ៕