ប៉ាគីស្ថាននិងឥណ្ឌាឯកភាពលើការបន្ធូរស្រាលភាពតានតឹង
04/10/2016 10:12
(VOVworld) - ឧបការីទទួលបន្ទុកបញ្ហាកិច្ចការបរទេស របស់នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Sartaj Aziz នាថ្ងៃ ទី៣ តុលាឲ្យដឹងថា ប្រទេសនេះនិងឥណ្ឌាបានឯក ភាពលើការបន្ធូរស្រាលភាពតានតឹងក្រោយពីឧបការី ជាតិនៃប្រទេសទាំងពីរធ្វើការសន្ទនាតាមទូរស័ព្ទ។

កងកម្លាំងសន្តិសុខព្រំដែនឥណ្ឌាយាមល្បាតតំបន់ព្រំដែនឥណ្ឌា-ប៉ាគីស្ថាន (រូបថត៖EPA/TTXVN) (VOVworld) - ឧបការីទទួលបន្ទុកបញ្ហាកិច្ចការបរទេសរបស់នាយករដ្ឋមន្រ្តី ប៉ាគីស្ថានលោក Sartaj Aziz នាថ្ងៃទី៣ តុលាឲ្យដឹងថា ប្រទេសនេះនិងឥណ្ឌា បាន ឯកភាពលើការបន្ធូរស្រាលភាពតានតឹងក្រោយពីឧបការីជាតិនៃប្រទេសទាំងពីរធ្វើ ការសន្ទនាតាមទូរស័ព្ទ។នេះជាការទាក់ទងដំបូងរវាងប្រទេសទាំងពីរក្រោយពីកើត មានឡើងការវាយប្រហារបង្ហូរឈាមនៅ Uri ប្រទេសឥណ្ឌា និង សកម្មភាពតបត វិញរបស់ឥណ្ឌាតម្រង់ទៅលើក្រុមភេរវកម្មនានានៅតាមខ្សែ បន្ទាត់កុងត្រូល (LoC) មក។លោក Aziz ឲ្យដឹងថែមទៀតថា ប៉ាគីស្ថានមានគោលចំណង់បន្ធូរស្រាលភាព តានតឹងនៅ LoC ហើយផ្ដោតការយកចិត្តទុកដាក់ ដល់បញ្ហា Kashmir។ ភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានបានកើនឡើងក្រោយពីកើតមានឡើង ការវាយប្រហារបង្ហូរឈាមនៅតំបន់ Uri រដ្ឋ Jammu និង Kashmir របស់ឥណ្ឌា ដែល បណ្ដាលឲ្យទាហានឥណ្ឌាចំនួន១៨នាក់ស្លាប់។ស្ថានភាពកាន់តែធ្ងន់ធ្ងរជាងមុន ក្រោយពីកងទ័ពឥណ្ឌាបានវាយប្រហារតបតវិញតម្រង់ទៅលើមូលដ្ឋានរបស់ក្រុម ភេរវកម្មនានានៅតាមខ្សែបន្ទាត់ LoC នាព្រឹកព្រលឹមថ្ងៃទី២៩ កញ្ញា ដែលបណ្ដាល ឲ្យមនុស្សជាច្រើនស្លាប់៕
Related






