VOV WorldVOV World
ប៉ាឡេស្ទីនព្រមានដំណើរការចរចារសន្តិភាពជាមួយអ៊ីស្រាអែលអាចទទួលបរាជ័យ
07/03/2014 06:52
(VOVworld) – នាថ្ងៃទី ៦ មិនា ឧបការីរបស់ប្រធានាធិបតី ប៉ាឡេស្ទីន លោក Mohammed Shatyyeh បានព្រមានថា៖ ដំណើរការចរចារសន្តិភាពរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីន អាចទទួលបរាជ័យ។
ប៉ាឡេស្ទីនព្រមានដំណើរការចរចារសន្តិភាពជាមួយអ៊ីស្រាអែលអាចទទួលបរាជ័យ
របងបង្ករឿងហេតុនៅតំបន់ខ្សែព្រំដែនរវាងប៉ាឡេស្ទីននិងប៉ាឡេស្ទីន។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៦ មិនា ឧបការីរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mohammed Shatyyeh បានព្រមានថា៖ ដំណើរការចរចារសន្តិភាពរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីនអាចទទួលបរាជ័យ។ លោក Shatyyeh បានឲ្យ ដឹង ថា៖ ឧបសគ្គធំបំផុតចំពោះប្រជាជនប៉ាឡេស្ទីនគឺជាការដែល អ៊ីស្រាអែលទាម ទាឲ្យខ្លួនត្រូវបានទទួលស្គាល់ជារដ្ឋហ្ស៊ីបមួយ។ លោក​ S hatyyeh បានពន្យល់ច្បាស់លាស់ទស្សនៈរបស់ប្រធានាធិបតី Mahmoud Abbas ថា៖ ប៉ាឡេស្ទីនបានទទួលស្គាល់រដ្ឋអ៊ីស្រាអែលក្នុងរយៈពេល ២០ ឆ្នាំកន្លងមក។ ប៉ុន្តែ លោក Abbas មិនអាចទទួលស្គាល់អ៊ីស្រាអែលគឺរដ្ឋហ្ស៊ីបដោយសារប្រការ នេះនឹងរារាំងការជ្រើសរើសរបស់ជនភៀសខ្លួនប៉ាឡេស្ទីនដែលមានគោល បំណងវិលត្រឡបមកប្រទេសវិញព្រមទាំងរដ្ឋអ៊ីស្រាអែលអាចបណ្ដេញជន អារ៉ាបចេញពីអ៊ីស្រាអែល។ បញ្ហា មួយទៀតគឺការទាមទាអំពីដីធ្លីរបស់ អ៊ីស្រាអែល។ លោក Shatyyeh បានចោទ ប្រកាន់អ៊ីស្រាអែលក្នុងការដណ្តើម បណ្ដាទីប្រជុំជន ក៏ដូចជា អូសបន្លាយមានវត្តមានរបស់ខ្លួននៅជ្រលង Jordan ផងដែរ៕

More