VOV WorldVOV World
ប៉ាឡេស្ទីនចូលរួម ICC ជាផ្លូវការ
02/04/2015 08:57
(VOVworld)-នាថ្ងៃទី១មេសា ប៉ាឡេស្ទីនបានចូលរួម តុលាការព្រហ្មទ័ណ្ឌ អន្តរជាតិ (JCC)ជាផ្លូវការ។ ពិធី នេះបានដំណើរការដោយសម្ងាត់
ប៉ាឡេស្ទីនចូលរួម ICC ជាផ្លូវការ
ប្រធានាធិបតីប៉ាឡេស្ទីនលោក M. Abbas (រូបថតៈAFP/TTXVN ) (VOVworld)-នាថ្ងៃទី១មេសា ប៉ាឡេស្ទីនបានចូលរួមតុលាការព្រហ្មទ័ណ្ឌ អន្តរ ជាតិ (JCC)ជាផ្លូវការ។ ពិធីនេះបានដំណើរការដោយសម្ងាត់នៅទីស្នាក់ការ របស់ ICC នៅក្រុងឡាអេរបស់ហូឡង់ ក្រោយរយៈពេល៩០ថ្ងៃដែលប៉ាឡេស្ទីន ចូលរួម បទបញ្ញត្តិក្រុង Rome។​ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ការចូលរួម ICC ជា ផ្នែក១ក្នុងយុទ្ធសាស្រ្តរបស់ប៉ាឡេស្ទីន សំដៅបង្កសម្ពាធចាប់បង្ខំ អ៊ីស្រាអ៊ែល ដកចេញពីបណ្តាតំបន់ដែលខ្លួនកំពុងទន្ទ្រានកាន់កាប់ និងយល់ព្រមបង្កើត ទំនាក់ទំនងអ្នកជិតខាងជាមួយប៉ាឡេស្ទីន។ ក្រោយពីបានក្លាយទៅជាសមាជិក ពេញសិទ្ធិ របស់ ICC រដ្ឋអំណាចប៉ាឡេស្ទីន អាចនឹងដាក់ពាក្យ ប្តឹងទៅតុលាការ នេះដើម្បីការកាត់ទោសអ៊ីស្រាអ៊ែលចំពោះឧក្រិដ្ឋកម្មលើទឹកដី ប៉ាឡេស្ទីន៕

More