VOV WorldVOV World
ប៉ាឡេស្ទីនខំប្រឹងប្រែងបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិ
27/05/2014 10:37
(VOVworld)-ក្នុងការខំប្រឹងប្រែងបង្កើតរដ្ឋាភិបាល សាមគ្គីភាពជាតិ១របស់ប៉ាឡេស្ទីន គ្រោងនឹងបាន ប្រកាសក្នុងសប្តាហ៍នេះ
ប៉ាឡេស្ទីនខំប្រឹងប្រែងបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិ
នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនកំពុងកាន់ តំណែង លោក Rami Hamdallad (រូបថតៈ sggp) (VOVworld)-ក្នុងការខំប្រឹងប្រែងបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិ១របស់ប៉ាឡេស្ទីន  ដែលគ្រោងនឹងបានប្រកាសក្នុងសប្តាហ៍នេះ បណ្តាមន្រ្តីរបស់ចលនា Fatah នាថ្ងៃ ទី២៦ឧសភា បានទៅកាន់តំបន់ហ្គាហ្សា ដើម្បីបន្តរាល់កិច្ចចរចារជាមួយចលនា Hamas។ បណ្តាកិច្ចចរចារនេះ បានផ្តោតទៅលើការជ្រើសរើសបេក្ខជនសម្រាប់ តំណែងជារដ្ឋមន្រ្តីក្នុងរដ្ឋាភិបាល។ លោក Mousa Abu Marzouq មន្រ្តីជាន់ខ្ពស់ ១រូប របស់ចលនា Hamas ឲ្យដឹងថា រដ្ឋាភិបាលថ្មីនឹងមានភារកិច្ចត្រៀមរៀបចំ ឲ្យបាន ការបោះឆ្នោតរដ្ឋសភា និងបោះឆ្នោតប្រធានាធិបតី ក៏ដូចជាការសម្របចូលក្នុង សហគមន៍និងកសាងតំបន់ហ្គាហ្សាឡើងវិញ។ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានជូនដំណឹងថា នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនកំពុងកាន់ តំណែង លោក Rami Hamdallad នឹងដឹកនាំរដ្ឋាភិបាលសាមគ្គីជាតិនេះ។ ចលនា​ Hamas គ្មានការប្រឆាំងជំទាស់ចំពោះការតែងតាំងនេះឡើយ៕