VOV WorldVOV World
ប៉ាឡេស្ទីនរិះគន់ការលើកសំណើររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីការច្រានចោល យេរូសាឡឹមចេញពីបណ្ដាការចរចាសន្តិភាព
23/08/2018 09:34
(VOVWORLD) -អង្គការរំដោះប៉ាឡេស្ទីន (PLO) និងចលនាឥស្លាមប្រដាប់អាវុធហាម៉ាស់ នាថ្ងៃទី ២២ សីហា បានរិះគន់ ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីសំណើរច្រានចោលបញ្ហា យេរូសាឡឹមចេញពីការចរចាសន្តិភាពនៅមជ្ឈឹបូព៌ារ។
ប៉ាឡេស្ទីនរិះគន់ការលើកសំណើររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីការច្រានចោល យេរូសាឡឹមចេញពីបណ្ដាការចរចាសន្តិភាព
ក្នុងសេចក្ដីប្រកាសសារព័ត៌មានមួយ សមាជិកនៃគណៈកម្មាធិការសម្របសម្រួល PLO លោក Ahmad Tamimi បានលើកច្បាស់ថា រាល់ការថ្លែងមតិរបស់ លោក Trump គឺសរឲ្យឃើញគោលនយោបាយលំអៀងរបស់អាមេរិក ចំពោះ អ៊ីស្រាអែល ហើយបន្តការស្រមើស្រមៃរបស់រដ្ឋអំណាចអាមេរិក ដោយអនុម័តលើការព្រមព្រៀងសន្តិភាថ្មី ឬហៅថា ការព្រមព្រៀង សតវត្សរ៍ ដែលយេរូសាឡឹមមិនមែនជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីនឡើយ។ នាថ្ងៃដដែល អង្គការមិនមែនរដ្ឋាភិបាល Peace Now បានប្រកាសថានា ថ្ងៃទី ២២ សីហា មជ្ឈដ្ឋានមន្រ្តីអ៊ីស្រាអែលបានផ្កល់សច្ចាប័នលើរាល់ផែនការកសាង លំនៅដ្ឋានជាង ១ ពាន់ខ្នង នៅតំបន់ទន្ត្រានកាន់កាប់ត្រើយខាងលិច ដែលជាទង្វើថ្មីបំផុត ក្រោយពីប្រធានាធិបតីអាមេរិ លោក Donal Trump ឡើងកាន់អំណាច៕