ប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេចជួបសន្ទនាសន្តិភាពជាមួយអ៊ីស្រាអ៊ែល
05/04/2015 08:04
(VOVworld)-ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារ ព័ត៌មានអ៉ារ៉ាប Kul Al-Arab នាថ្ងៃទី៤មេសា ប្រធានា ធិបតីប៉ាឡេស្ទីន លោក

ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas (VOVworld)-ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានអ៉ារ៉ាប Kul Al-Arab នាថ្ងៃទី៤មេសា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានអះអាង ថា ត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu សំដៅចាប់ផ្តើមដំណើរការសន្តិភាពមជ្ឈឹមបូព៌ាឡើងវិញ។ លោក Abbas បានចាត់ទុកថា ទោះបីជាការថ្លែងមតិរបស់លោក Netanyahu ជាច្រើនលើកច្រើន សារនាពេលថ្មីៗនេះ មិននាំមកសញ្ញាវិជ្ជមានសម្រាប់ដំណើរ ការចរចារក៏ដោយ ប៉ុន្តែលោកនៅតែរងចាំរហូតដល់ពេលដែលរដ្ឋាភិបាលចម្រុះ របស់អ៊ីស្រាអ៊ែល ត្រូវបានបង្កើតឡើង និងបញ្ចេញទស្សនៈសម្រាប់បញ្ហានេះ។ ថ្នាក់ដឹកនាំប៉ាឡេ ស្ទីនរូបនេះ ក៏បានអំពាវនាវរដ្ឋអំណាចអ៊ីស្រាអ៊ែល យល់ព្រម លើការផ្តើមគំនិត សន្តិភាពអារ៉ាប់លើកឡើងដោយអារ៉ាប៊ីសាអូឌីត។ ចំពោះ ដំណើរការចរចារ លោក Abbas បានសំណូពរថា ត្រូវមានការចូលរួមរបស់ Jordan និងអេហ្ស៊ីប រួមជាមួយអា មេរិកក្នុងនាទីជាអ្នកអាជ្ញាកណ្តាល សម្រាប់ កិច្ចចរចារនាពេលអនាគត របស់អ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន៕
Related






