ប៉ាឡេស្ទីនត្រឹមតែរៀបចំការបោះឆ្នោតក្រុមប្រឹក្សាទីក្រុងនៅត្រើយខាងលិច
01/03/2017 08:50
(VOVworld) - នាថ្ងៃទី២៨ កុម្ភៈ រដ្ឋអំណាចប្រជាជាតិ ប៉ាឡេស្ទីន (PNA) បាន ប្រកាសថា ការបោះឆ្នោតក្រុម ប្រឹក្សាទីក្រុងនាខែឧសភាខាងមុខតាមគំរោងនោះ នឹងត្រឹមតែប្រព្រឹត្តទៅនៅត្រើយខាងលិចប៉ុណ្ណោះ ដោយមិនត្រូវបានរៀបចំឡើង នៅតំបន់ Gaza នោះឡើយ។

របងរវាង Jerusalem ខាងកើតនិងភូមិមួយនៅត្រើយខាងលិច (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២៨ កុម្ភៈ រដ្ឋអំណាចប្រជាជាតិប៉ាឡេស្ទីន (PNA) បាន ប្រកាសថា ការបោះឆ្នោតក្រុមប្រឹក្សាទីក្រុងនាខែឧសភាខាងមុខតាមគំរោងនោះ នឹងត្រឹមតែប្រព្រឹត្តទៅនៅត្រើយខាងលិចប៉ុណ្ណោះ ដោយមិនត្រូវបានរៀបចំឡើង នៅតំបន់ Gaza នោះឡើយ។សេចក្ដីប្រកាសនេះបានបញ្ចប់សេចក្ដីសង្ឃឹមស្ដីអំពី ការបោះ ឆ្នោតដំបូងដែលត្រូវបានរៀបចំឡើងនៅតំបន់ដែនដីទាំងពីរពោលខាង លើក្នុងអំឡុង១ទសវត្សកន្លងទៅ។ចំពោះមុខបម្រែបម្រួលនេះ ចលនាអ៊ីស្លាម Hamas ដែលកំពុងគ្រប់គ្រងតំបន់ Gaza បានឲ្យដឹងថា សេចក្ដីប្រកាសរបស់រដ្ឋ អំណាច ប៉ាឡេស្ទីនធ្វើឲ្យកើនឡើងនូវការបែកបាក់រវាងភាគីនានា ហើយបម្រើផល ប្រយោជន៍ខាងនយោបាយរបស់គណៈបក្ស Fatah ដែលកំពុងកាន់កាប់ត្រើយខាង លិច៕
Related
More




