បារាំងព្រមានបណ្ដាក្រុមភេរវកម្មអាចវាយប្រហារទ្វីបអឺរ៉ុបក្នុងឱកាស EURO 2016
04/05/2016 10:54
(VOVworld) – នាថ្ងៃទី ៣ ឧសភា រដ្ឋមន្ត្រីក្រសួងមហា 'ផ្ទៃរបស់បារាំង លោក Bernard Cazeneuve បានព្រមាន អំពីការគំរាមកំហែងវាយប្រហារភេរវកម្មក្នុង រយៈពេល ប្រព្រឹត្តទៅវង់ផ្តាច់ព្រ័ត្ររង្វាន់ជើងឯកកីឡាបាល់ទាត់ទ្វីប អឺរ៉ុបឆ្នាំ ២០១៦ (EURO 2016) នារដូវក្តៅនៅប្រទេសនេះ។

បារាំងព្រមានបណ្ដាក្រុមភេរវកម្មអាចវាយប្រហារទ្វីបអឺរ៉ុបក្នុងឱកាស EURO (Image: VNA) (VOVworld) – នាថ្ងៃទី ៣ ឧសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់បារាំង លោក Bernard Cazeneuve បានព្រមានអំពីការគំរាមកំហែងវាយប្រហារភេរវកម្មក្នុង រយៈពេលប្រព្រឹត្តទៅវង់ផ្តាច់ព្រ័ត្ររង្វាន់ជើងឯកកីឡាបាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ ២០១៦ (EURO 2016) នារដូវក្តៅនៅប្រទេសនេះ។ ថ្លែងមតិនៅគណៈកម្មាធិការ ព្រឹទ្ធសភាមុនពេលសម័យប្រជុំគណៈរដ្ឋមន្ត្រីសំដៅពិភាក្សាផែនការពន្យា ពេល ស្ថានភាពបន្ទាន់ លោក Cazeneuve បានសង្កត់ធ្ងន់ថា៖ ព្រឹត្តិការណ៍ដោយ ទ្រង់ ទ្រាយអន្តរជាតិ EURO ឆ្នាំ ២០១៦ នេះអាចប្រឈមមុខនឹងគ្រោះអាសន្ន វាយ ប្រហារភេរវកម្ម ដោយសារ នៅមានលទ្ធភាពបណ្ដាក្រុមឥស្លាមជ្រុលនិ យមកំពុងរៀបចំផែនការវាយប្រហារទៅលើប្រទេសបារាំង។ ប៉ារីសត្រូវអនុវត្ត រាល់វិធានការដើម្បីទប់ស្កាត់ការគំរាមកំហែងនេះ៕
Related






