VOV WorldVOV World
បារាំងគាំទ្រនិងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនានានៃបញ្ហាសមុទ្រខាងកើត
16/12/2015 10:27
(VOV)_​ នាព្រឹកថ្ងៃទី១៦ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម ​លោក Truong Tan Sang បានជួបសន្ទនាជាមួយលោកស្រី Elisabeth Guigo ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាបារាំង ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
បារាំងគាំទ្រនិងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនានានៃបញ្ហាសមុទ្រខាងកើត
បារាំងគាំទ្រនិងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនានាដែលទាក់ទិនដល់បញ្ហាសមុទ្រខាងកើត (VOV)_​ នាព្រឹកថ្ងៃទី១៦ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម ​លោក  Truong Tan Sang បានជួបសន្ទនាជាមួយលោកស្រី Elisabeth Guigo ប្រធានគណៈ កម្មាធិការកិច្ចការបរទេសរដ្ឋសភាបារាំង ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត ណាម។ ប្រធានរដ្ឋ លោក Truong Tan Sang បានសម្ដែងនូវក្តី​សប្បាយរីករាយ ចំ ពោះទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងបារាំងលើគ្រប់វិស័យ។ ស្ដី អំពីបណ្ដាការយកចិត្តទុកដាក់របស់បារាំងចំពោះស្ថានភាពនៅសមុទ្រខាងកើត  ប្រធានរដ្ឋបានលើកច្បាស់ថា៖ ការដែលចិនបានជួសជុល​កែលំអរនៅកោះនានា នៅសមុទ្រខាងកើត បានបំផ្លាញ់ស្ថានភាពដើម គំរាមកំហែងដល់សន្តិសុខក្នុងតំ បន់ រំលោភទៅលើសេចក្ដីថ្លែងការណ៍ ស្ដីអំពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC)។            រីឯ  ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាបារាំង លោកស្រី ​Elisabeth  Guigo បានប្រគល់ជូនប្រធានរដ្ឋ Truong Tan Sang សំបុត្ររបស់​ប្រធានាធិបតីបារាំង លោក Francois Hollande ហើយបានជូនដំណឹងថា៖ ​ប្រធានាធិបតីបារាំង ជានិច្ចកាលលៃទុកការយកចិត្តទុកដាក់ពិសេស និងមាន​គោលបំណងទៅបំពេញ ទស្សនកិច្ចនៅវៀតណាមនៅពេលឆាប់ៗនេះ។ ​ប្រធានរដ្ឋ លោក Truong Tan Sang  បានអបអរសាទរប្រធានាធិបតីបារាំង​នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀត ណាមក្នុងរយៈពេលឆាប់ៗនេះ។ ស្ដីអំពីស្ថានភាពនៅសមុទ្រខាងកើត ប្រធាន គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាបារាំង បានអះអាងថា៖ បារាំងគាំទ្រ ការដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់​អន្តរជាតិ និងត្រៀមខ្លួនជា ស្រេចសហប្រតិបត្តិការជាមួយវៀតណាម ក្នុង​បណ្ដាវិស័យដែលទាក់ទិនដល់ បញ្ហាសមុទ្រខាងកើត។ លោកស្រីក៏បានជឿជាក់ថា៖​កិច្ចព្រមព្រៀងដៃគូនិង សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-EU ( PCA) ​នឹងបានអនុម័តនាដើម ឆ្នាំ ២០១៦នេះ៕

More