VOV WorldVOV World
បារាំងនិងជប៉ុនគាំទ្រសេរីភាពនាវាចរណ៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
21/03/2017 10:21
(VOVworld) - នាថ្ងៃទី២០ មិនា អញ្ជើញថ្លែងមតិបន្ទាប់ ពីកិច្ចចរចារជាមួយប្រធានា ធិបតីបារាំងលោក Francois Hollande នៅទីក្រុងប៉ារីស នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ឲ្យដឹងថា បារាំងនិងជប៉ុនគាំទ្រ សណ្ដាប់ធ្នាប់នាវាចរណ៍ដ៏ សេរីនិងបើកចំហនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
បារាំងនិងជប៉ុនគាំទ្រសេរីភាពនាវាចរណ៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ប្រធានា ធិបតីបារាំងលោក Francois Hollande (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី២០ មិនា អញ្ជើញថ្លែងមតិបន្ទាប់ពីកិច្ចចរចារជាមួយ ប្រធានាធិបតីបារាំងលោក Francois Hollande នៅទីក្រុងប៉ារីស នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ឲ្យដឹងថា បារាំងនិងជប៉ុនគាំទ្រសណ្ដាប់ធ្នាប់នាវាចរណ៍ដ៏សេរី និងបើកចំហនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។នាយករដ្ឋមន្រ្តីលោក Abe ប្រកាសថា លោកនិងប្រធានាធិបតីបារាំងបានឯកភាពលើសារសំខាន់នៃការធានាសណ្ដាប់ ធ្នាប់នាវាចរណ៍ដ៏សេរីនិងបើកចំហនៅតំបន់សមុទ្រប៉ាស៊ីហ្វិក ក៏ដូចជា បន្តគាំទ្រ ស្ថិរភាពនិងភាពសម្បូររុងរឿងក្នុងតំបន់។ ក្នុងពេលនោះ តាមរបាយការណ៍ជាប្រចាំស្ដីអំពីជំនួយបរទេស ដែលត្រូវបាន ប្រកាសនាថ្ងៃទី២១ មិនា រដ្ឋាភិបាលជប៉ុនឲ្យដឹងថា នឹងបន្តជួយឧបត្ថម្ភការងារ ឃ្លាំមើលនាវាចរណ៍របស់ប្រទេសអាស៊ីអាគ្នេយ៍នានា រួមមានការជួយឧបត្ថម្ភអំពី នាវាយាមល្បាត សំដៅរក្សាសន្តិសុខនៅតាមខ្សែផ្លូវសមុទ្រសំខាន់ៗ។នាយក រដ្ឋមន្រ្តីលោក Shinzo Abe បានសន្យាជួយឧបត្ថម្ភវៀតណាមនិងហ្វីលីពីនអំពី នាវាយាមល្បាតដើម្បីធានាសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត៕