បារាំងនិងអង់គ្លេសអំពាវនាវបញ្ចប់ការឡោមពទ្ធ័ទីក្រុង Aleppo របស់ស៊ីរី
29/07/2016 09:03
(VOVworld) – នាថ្ងៃទី ២៩ កក្កដា រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Marc Auyrault និងសមភាគីអង់គ្លេស លោក Boris Johnson ដែលកំពុងបំពេញ ទស្សនកិច្ចនៅបារាំង បានអំពាវនាវរដ្ឋអំណាចស៊ីរីនិងបណ្ដាសម្ព័ន្ធមិត្តនៃប្រទេស មជ្ឈឹមបូព៌ារនេះបញ្ចប់ការឡោមព័ទ្ធទីក្រុង Aleppo ប៉ែកខាងជើងស៊ីរី។

បារាំងនិងអង់គ្លេសអំពាវនាវបញ្ចប់ការឡោមពទ្ធ័ទីក្រុង Aleppo របស់ស៊ីរី (VNA) (VOVworld) – នាថ្ងៃទី ២៩ កក្កដា រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Marc Auyrault និងសមភាគីអង់គ្លេស លោក Boris Johnson ដែលកំពុងបំពេញ ទស្សនកិច្ចនៅបារាំង បានអំពាវនាវរដ្ឋអំណាចស៊ីរីនិងបណ្ដាសម្ព័ន្ធមិត្តនៃ ប្រទេស មជ្ឈឹមបូព៌ារនេះបញ្ចប់ការឡោមព័ទ្ធទីក្រុង Aleppo ប៉ែកខាងជើង ស៊ីរី។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីការចរចារនៅទីក្រុង ប៉ារីស រដ្ឋមន្ត្រី ទាំងពីររូបនេះបានអះអាងថា៖ យុទ្ធនាការឡោមព័ទ្ធទីក្រុង Aleppo ដែលធ្វើឲ្យ មនុស្សចំនួន ៣ សែននាក់ជាប់គាំង មិនជួយបណ្ដា ការចរចារសន្តិភាពត្រូវបាន ស្តារឡើងវិញទេ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ ថា៖ យុទ្ធនាការឡោមព័ទ្ធទីក្រុង Aleppo បានរំលោភទៅលើកិច្ចព្រមព្រៀង ឈប់បាញ់ទីក្រុង Munich។ រដ្ឋមន្ត្រី ការបរទេសទាំងពីររូបនេះក៏បានអំពាវ នាវឲ្យភាគីទាក់ទិននានាចាប់ផ្តើមការចរ ចារឡើងវិញ ឆ្ពោះទៅការ បង្កើតរដ្ឋាភិបាលអន្តកាលពោពេញទៅដោយអំណាចគ្រប់គ្រងប្រទេស ជាតិ។ ភាគីទាំងពីរក៏បានលើកកំពស់តួនាទីរបស់រុស្ស៊ីក្នុងពេលចាត់ទុក ថា៖ ម៉ូស្គូមានលទ្ធភាពបញ្ចុះបញ្ចូលរដ្ឋអំណាចរបស់ប្រធានាធិបតី Bashar al Assad បញ្ចប់ជំលោះ ហើយនាំបភាគីនានាវិលត្រឡប់មកតុចរចារ វិញ៕
Related






