VOV WorldVOV World
បារាំងនឹងមានសកម្មភាពប្រសិនបើរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធដល់ ទង្វើឃាតកម្ម អ្នកកាសែត លោក Khashoggi
26/10/2018 09:27
(VOVWORLD) - ប្រធានាធិបតី បារាំង លោក Emmanuel Macron បានជម្រាបជាមួយ ព្រះរាជបុត្រា អារ៉ាប៊ីសាអូឌីត លោក Mohammed Bin Salman ថា ទីក្រុង ប៉ារីស នឹងមានសកម្មភាពប្រឆាំង ទីក្រុង រីយាដា ប្រសិនបើ លទ្ធផលសើបអង្កេតបង្ហាញថា រដ្ឋាភិបាល ទីក្រុង រីយាដា ពាក់ព័ន្ធ ដល់ទង្វើឃាតកម្មអ្នកកាសែត លោក Jamal Khashoggi នៅ ឯស្ថាន កុងស៊ុល អារ៉ាប៊ីសាអូឌីតប្រចាំទីក្រុង អីស្តានប៊ុល ប្រទេសទួរគី។
បារាំងនឹងមានសកម្មភាពប្រសិនបើរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធដល់ ទង្វើឃាតកម្ម អ្នកកាសែត លោក Khashoggi
ប៉ូលីសទួរគីដំណើរការស៊ើបអង្កេតអំពីរឿងក្ដីអ្នកកាសែត Khashoggi (រូបថត៖ AFP/TTXVN)    ក្នុងសេចក្តីប្រកាសព័ត៌មាន នាយប់ថ្ងៃទី២៤ ខែ តុលា នៅការិយាល័យ ប្រធានាធិបតី បារាំង បានឲ្យដឹងថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក Macaron និង លោក ព្រះរាជបុត្រា Mohammed បានពិភាក្សាអំពីការស្លាប់របស់អ្នកកាសែត លោក Khashoggi ។ វិមាន Elysee ក៏ឲ្យដឹងថា ប្រធានាធិបតី លោក Macron បានសម្តែងក្តីកំហឹងយ៉ាងខ្លាំង និងស្នើឲ្យពិចារណាហ្មត់ចត់ រាល់កាលៈទេសៈនាំដល់រឿងនេះ។ ខណៈពេលនេះ អារ៉ាប៊ីសាអូឌីត នាថ្ងៃទី ២៥ ខែ តុលា ប្រកាសថាការសើបអង្កេតបានអំពី ព័ត៌មានរបស់ទួរគី ចាត់ទុកថា ការឃាតកម្ម អ្នកកាសែត Khashoggi “ ត្រូវបាន គ្រោងទុក” ។ នាថ្ងៃទី ២០ ខែ តុលា អារ៉ាប៊ីសាអូឌីត បានទទួលស្គាល់លោក Khashoggiបានបាត់បង់ជីវិតដោយសាជម្លោះពាក្យសម្តីក្លាយជាហិង្សានៅ ឯស្ថានកុងស៊ុល របស់ប្រទេសនេះ ប្រចាំ នៅប្រទេសទួរគី ប៉ុន្តែ មិនលើកច្បាស់មូលហេតុឡើយ៕

More