VOV WorldVOV World
បារាំងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយរុស្ស៊ីដោយមិនអើពើដល់បទដាក់ទ័ណ្ឌកម្ម
26/01/2016 11:04
(VOVworld) - ថ្លែងមតិនៅទីក្រុងម៉ូស្គូក្នុងឱកាស ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅរុស្ស៊ី នាថ្ងៃទី២៥ មករា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំងលោក Emmanuel Macron បានឲ្យដឹងថា ប្រទេសនេះនឹងបង្កើនទំនាក់ ទំនងជាមួយរុស្ស៊ីដោយមិនអើពើដល់បទដាក់ទ័ណ្ឌកម្មដែលលោកខាងលិចកំពុងអនុវត្តចំពោះម៉ូស្គូឡើយ។
បារាំងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយរុស្ស៊ីដោយមិនអើពើដល់បទដាក់ទ័ណ្ឌកម្ម
អាត្រាប្ដូរប្រាក់នៃប្រាក់រូបប្រៀបនឹងប្រាក់បរទេសផ្សេងៗនៅទីក្រុងម៉ូស្គូ (រូបថត៖ AFP/TTXVN) (VOVworld) - ថ្លែងមតិនៅទីក្រុងម៉ូស្គូក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅរុស្ស៊ី នាថ្ងៃទី២៥ មករា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំងលោក Emmanuel Macron  បានឲ្យដឹងថា ប្រទេសនេះនឹងបង្កើនទំនាក់ទំនងជាមួយរុស្ស៊ីដោយមិនអើពើដល់ បទដាក់ទ័ណ្ឌកម្មដែលលោកខាងលិចកំពុងអនុវត្តចំពោះម៉ូស្គូឡើយ។ថ្លែងមតិ បន្ទាប់ពីជំនួបចរចារជាមួយសមភាគីរុស្ស៊ីលោក Alexei Ulyukayev លោក Macron បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោកគឺ សំដៅបង្ហាញពីគោល បំណងរក្សានិងបង្កើនទំនាក់ទំនងការទូតរវាងប្រទេសទាំង ពីរខណៈដែលនៅតែ គោរពបទដាក់ទ័ណ្ឌកម្មក្នុងក្របខ័ណ្ឌនយោបាយនិងការទូត ។លោក Macron សង្ឃឹមថា បទដាក់ទ័ណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) ទៅលើ រុស្ស៊ីទាក់ទិនដល់ វិបត្តិនៅអ៊ុយក្រែននឹងត្រូវបានលុបចោលក្នុងរដូវក្ដៅខាងមុខ នេះ៕