បារាំងប្រកាសពេលវេលាបោះឆ្នោតប្រធានាធិបតីនាឆ្នាំ២០១៧
05/05/2016 11:35
(VOVworld) - អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក Stephan Le Foll បានឲ្យដឹងថាវង់បោះឆ្នោតទី១ជ្រើស តាំងប្រធានាធិបតីបារាំងឆ្នាំ២០១៧នឹងប្រឹព្រឹត្តទៅនា ថ្ងៃទី២៣ មេសា ហើយវង់ចរចារទី៣នឹងបានរៀបចំ ឡើងនាថ្ងៃទី៧ ឧសភា ឆ្នាំ២០១៧។

(VOVworld) - អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក Stephan Le Foll បានឲ្យដឹងថា វង់បោះឆ្នោតទី១ជ្រើសតាំងប្រធានាធិបតីបារាំងឆ្នាំ២០១៧នឹងប្រឹព្រឹត្តទៅនា ថ្ងៃទី២៣ មេសា ហើយវង់ចរចារទី៣នឹងបានរៀបចំឡើងនាថ្ងៃទី៧ ឧសភា ឆ្នាំ ២០១៧។ នាបច្ចុប្បន្នមានអ្នកនយោបាយជាច្រើននាក់បានប្រកាសថា នឹងចូលរួមការបោះ ឆ្នោតប្រធានាធិបតីបារាំង ក្នុងនោះមានអ្នកដឹកនាំគណៈបក្សរណសិរ្សប្រជាជន Marine Le Pen។គណៈបក្សសាធារណៈរដ្ឋនឹងកំណត់បេក្ខជនរបស់ខ្លួននាខែវិច្ចិការ ខាងមុខនេះ ហើយនាបច្ចុប្បន្នមានបេក្ខជនចំនួនពីររូបនោះគឺអភិបាលក្រុង Bordeaux Alain Juppe និងអតីតប្រធានាធិបតី Nicola Sarkozy។ប្រធានាធិបតីកំពុង កាន់អំណាច លោក Francois Hollande មិនទាន់ប្រកាសជាផ្លូវការថា នឹងចូលរួមការ បោះឆ្នោត ដែរឬទេ៕
Related






