បាតុកម្មនៅអ៊ីរ៉ង់ប្រឆាំងជំទាស់អារ៉ាប់ប៊ីសាអូឌីតសម្លាប់បុព្វជិតអ៊ីស្លាម
09/01/2016 08:45
(VOVworld) - នាថ្ងៃទី៨ មករា មនុស្សរាប់ម៉ឺននាក់លើ ទូទាំងប្រទេសអ៊ីរ៉ង់បានធ្វើបាតុកម្មប្រឆាំងជំទាស់ការ ដែលអារ៉ាប់ប៊ីសាអូឌីតសម្លាប់បុព្វជិតអ៊ីស្លាមនិកាយ Shi’ite លោក Nimr al-Nimr នាថ្ងៃទី២ មករា កន្លងទៅ។

បាតុករនៅទីក្រុង Islamabad នាថ្ងៃទី៨ មករា (រូបថត៖AFP) (VOVworld) - នាថ្ងៃទី៨ មករា មនុស្សរាប់ម៉ឺននាក់លើទូទាំងប្រទេសអ៊ីរ៉ង់បានធ្វើ បាតុកម្មប្រឆាំងជំទាស់ការដែលអារ៉ាប់ប៊ីសាអូឌីតសម្លាប់បុព្វជិតអ៊ីស្លាមនិកាយ Shi’ite លោក Nimr al-Nimr នាថ្ងៃទី២ មករា កន្លងទៅ។បាតុកម្មនេះកើតមានឡើង ក្រោយពីក្រុមប្រឹក្សាសម្របសម្រួលការឃោសនាអ៊ីស្លាមអ៊ីរ៉ង់នាថ្ងៃទី៧ មករា បាន អំពាវនាវឲ្យប្រជាជនប្រទេសនេះប្រឆាំងជំទាស់ការសម្លាប់លោក al- Nimr។នៅ រដ្ឋធានីតេអេរ៉ង់ បាតុករបានថ្លោលទោសការដែលអារ៉ាប់ប៊ីសាអូឌីតសម្លាប់លោក al-Nimr ហើយស្រែកពាក្យស្លោកប្រឆាំងជំទាស់ប្រទេសនេះ រួមជាមួយអាមេរិក និងអ៊ីស្រាអ៊ែល ជាប្រទេសដែលគេចាត់ទុកជាសម្ព័ន្ធមិត្តនិងប្រទេស គាំទ្ររដ្ឋ អំណាចអារ៉ាប់ប៊ីសាអូឌិត៕
Related






