បាតុករនៅអាមេរិកអំពាវនាវឲ្យប្រធានាធិបតីបង្ហាញជាសាធារណៈកំណត់ត្រាពន្ធ
16/04/2017 08:41
(VOVworld) - មនុស្សរាប់ពាន់នាក់បានចូលរួមធ្វើ បាតុកម្មនៅទីក្រុងជាច្រើនរបស់ អាមេរិកនាថ្ងៃទី១៥ មេសា ដោយសំណូមពរឲ្យប្រធានាធិបតីលោក Donald Trump បង្ហាញជាសាធារណៈនូវកំណត់ត្រា ពន្ធ។

(VOVworld) - មនុស្សរាប់ពាន់នាក់បានចូលរួមធ្វើបាតុកម្មនៅទីក្រុងជាច្រើន របស់ អាមេរិកនាថ្ងៃទី១៥ មេសា ដោយសំណូមពរឲ្យប្រធានាធិបតីលោក Donald Trump បង្ហាញជាសាធារណៈនូវកំណត់ត្រាពន្ធ។តាមសារព័ត៌មានប្រទេសនេះថា បាតុកម្មបានប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន ទីក្រុងញូវយ៉ក Boston Philadelphia Seattle San Francisco Los Angeles និងទីរួមខេត្តតូចផ្សេងៗ ទៀត។បាតុករសំណូមពរ ឲ្យលោក Trump បង្ហាញជាសាធារណៈនូវឯកសារពន្ធ បុគ្គល ជាសកម្មភាពមាន លក្ខណៈតម្លាភាពដែលត្រូវបានអនុវត្តក្នុងយុទ្ធនាការ បោះឆ្នោតចំពោះបេក្ខជន ប្រធានាធិបតីអាមេរិកទាំងអស់។ក្នុងដំណើរការយុទ្ធ នាការបោះឆ្នោតនាឆ្នាំ២០១៦ លោក Trump បានបដិសេធបង្ហាញសាធារណៈឯកសារពន្ធដោយមូលហេតុថា មន្ទីររដ្ឋករ (IRS) កំពុងធ្វើសវនកម្ម៕
Related






