VOV WorldVOV World
បច្ចេកវិទ្យាព័ត៌មានជួយឲ្យអង្គការក្រៅរដ្ឋាភិបាលលើកកំពស់ប្រសិទ្ធ ភាពបម្រើសហគមន៍
11/06/2015 10:41
(VOVworld) - នាព្រឹកថ្ងៃទី១១ មិថុនា នៅរដ្ឋធានីហា ណូយរបស់វៀតណាមបាន ប្រព្រឹត្តទៅសិក្ខាសាលា ក្រោមប្រធានបទ “ទិវាផ្សាភ្ជាប់បណ្ដាអង្គការក្រៅរដ្ឋា ភិបាល” (NGO Connection Day)។
បច្ចេកវិទ្យាព័ត៌មានជួយឲ្យអង្គការក្រៅរដ្ឋាភិបាលលើកកំពស់ប្រសិទ្ធ ភាពបម្រើសហគមន៍
(VOVworld) - នាព្រឹកថ្ងៃទី១១ មិថុនា នៅរដ្ឋធានីហាណូយរបស់វៀតណាមបានប្រ ព្រឹត្តទៅសិក្ខាសាលាក្រោមប្រធានបទ “ទិវាផ្សាភ្ជាប់បណ្ដាអង្គការក្រៅរដ្ឋាភិបាល” (NGO Connection Day)។សិក្ខាសាលានេះគឺសំដៅចែករំលែកនិន្នាការថ្មី ធ្វើបច្ចុប្បន្ន កម្មរាល់សមិទ្ធិបច្ចេកវិទ្យាដែលជួយឲ្យអង្គការក្រៅរដ្ឋាភិបាលលើកកំពស់ប្រសិទ្ធ ភាពធ្វើសកម្មភាព បម្រើសហគមន៍ល្អជាង។នៅវៀតណាម សកម្មភាពរបស់អង្គ ការក្រៅរដ្ឋាភិបាលកាន់តែជះឥទ្ធិពេលយ៉ាងល្អ ទៅលើសេដ្ឋកិច្ចសង្គម។ថ្លែងមតិ នៅទីនេះ លោក Vu Tien Loc ប្រធាន សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម បានមានប្រសាសន៍ថា៖ “ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងសេដ្ឋកិច្ចសង្គមលើវិស័យអាជី វកម្មនិងសកម្មភាពសង្គមនានា នឹងបង្កើតឡើងបដិវត្តន៍១អំពីកិច្ចការលើកកំពស់ សមត្ថភាពប្រកួតប្រជែងរបស់វៀតណាម។ដើម្បីលើកកំពស់សមត្ថភាពប្រកួត ប្រជែងមិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងស្ថាប័នរដ្ឋាភិបាលនានា ប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់ក្នុងអង្គការក្រៅរដ្ឋាភិបាលទៀតផង”៕