បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ មានហានិភ័យនៃការដួលរលំតាំងពីថ្ងៃដំបូង
09/04/2026 10:28
[VOVWORLD] - បទឈប់បាញ់ដែលទើបសម្រេចបាន និងចូលជាធរមាននៅព្រឹកថ្ងៃទី ៨ ខែមេសា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងប្រឈមនឹងហានិភ័យដួលរលំ នៅពេលដែលការវាយប្រហារយ៉ាងខ្លាំងក្លានៅតែបន្ត ក្នុងប្រទេសអ៊ីរ៉ង់ បណ្តាប្រទេសឈូងសមុទ្រ និងជាពិសេសនៅប្រទេសលីបង់។

Smokes rise after an attack in Tehran, Iran. (Photo: VNA) ផ្សេងហុយឡើងបន្ទាប់ពីការវាយប្រហារលើទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។ រូបថត៖ VNA ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pazeshkian នាថ្ងៃទី ៨ ខែមេសា បានបញ្ជាក់ថា បទឈប់បាញ់នៅប្រទេសលីបង់ គឺជាលក្ខខណ្ឌចាំបាច់មួយនៃផែនការ ១០ ចំណុចរបស់អ៊ីរ៉ង់ដើម្បីបញ្ឈប់សង្គ្រាម។ លោកប្រធានាធិបតី Pezeshkian ក៏បានសង្កត់ធ្ងន់ថា ការទទួលយកបទឈប់បាញ់គឺជាសញ្ញាច្បាស់លាស់នៃការទទួលខុសត្រូវ និងសុច្ឆន្ទៈរបស់អ៊ីរ៉ង់ ក្នុងការដោះស្រាយជម្លោះតាមរយៈមធ្យោបាយការទូត។ សេចក្តីប្រកាសទាំងនេះ ត្រូវបានធ្វើឡើងក្នុងបរិបទដែល រោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅលើកោះ Lavan របស់អ៊ីរ៉ង់ រងការវាយប្រហារ និងឆាប់ឆេះយ៉ាងខ្លាំង តែប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់រយៈពេល២សប្តាហ៍រវាងអាមេរិកនិងអ៊ីរ៉ង់ បានចូលជាធរមាន។ អ៊ីរ៉ង់បានតបតវិញដោយការវាយប្រហារលើប្រទេសជាច្រើននៅក្នុងតំបន់ ដែលជាមូលដ្ឋានយោធារបស់អាមេរិក រួមមានប្រទេសគុយវ៉ែត UAE កាតា និងបារ៉ែន។ កងទ័ពជើងអាកាសអ៊ីស្រាអែលនាថ្ងៃទី ៨ មេសា បានបើកការវាយប្រហារយ៉ាងខ្លាំងទៅលើគោលដៅរាប់រយកន្លែងនៅប្រទេសលីបង់ រួមទាំងរដ្ឋធានីបេរូតផងដែរ។ ក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថា ការវាយប្រហារទាំងនេះបណ្តាលឲ្យមនុសុ្ស ១៨២នាក់បានស្លាប់ និងជិត ៩០០នាក់រងរបួស។ កាយវិការនេះ បណ្តាលឲ្យការចរចាដើម្បីបញ្ឈប់ជម្លោះ ប្រឈមនឹងហានិភ័យដួលរលំ ហើយបានបង្កើនសម្ពាធដល់ការចរចានៅចុងសប្តាហ៍នេះ នៅទីក្រុងអ៊ីស្លាម៉ាបាដ៕
TAG
VOV/VOVWORLD/បទឈប់បាញ់/អាមេរិក/អ៊ីរ៉ង់/ហានិភ័យ/ដួលរលំ/ការចរចា
Related






