បេក្ខជនជួរមុខក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកបន្តពិភាក្សាតទល់
05/07/2016 10:32
(VOVworld) – អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Clinton បានចាត់ទុក ថា៖ ប្រជាពល រដ្ឋអាមេរិកគប្បីព្រួយបារម្ភអំពីសេចក្តីប្រកាសប្រកាន់ ជនហ្ស៊ីបរបស់មហា សេដ្ឋី Donald Trump។

បេក្ខជនជួរមុខក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកបន្តពិភាក្សាតទល់ (Image: VNA) (VOVworld) – អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Clinton បាន ចាត់ទុក ថា៖ ប្រជាពលរដ្ឋអាមេរិកគប្បីព្រួយបារម្ភអំពីសេចក្តីប្រកាសប្រកាន់ជន ហ្ស៊ីបរបស់មហា សេដ្ឋី Donald Trump។ ក្នុងសេចក្តីប្រកាសមួយដែលផ្ញើរដល់ មជ្ឈដ្ឋានផ្សព្វផ្សាយអាមេរិក នាថ្ងៃទី ៤ កក្កដា ក្រុមចលនាសម្លេងគាំទ្ររបស់ លោកស្រី Clinton បានអះអាងថា៖ ការប្រើប្រាស់រូបថតប្រកាន់ជនហ្ស៊ីបរបស់ លោក Trump ក្នុងការឃោនាសម្លេងគាំទ្ររបស់ លោករូបនេះគឺប្រការដែលធ្វើ ឲ្យអ្នកបោះឆ្នោតគប្បីព្រួយបារម្ម។ ម្ប៉ាងទៀតគឺការដែល មហាសេដ្ឋីនេះមិន សុំទោសបន្ទាប់ពីទង្វើពោលខាងលើទេហើយបន្តកុហក់និងបន្ទោសទៅលើ អ្នកដទៃ។ លោកស្រី Hillary Clinton បានឡើងសម្លេងបន្ទាប់ពីលោក Trump បានចេញផ្សាយរូបថតរបស់លោកស្រីលើគេហទំព័រសង្គម Twitter នាថ្ងៃទី ២ កក្កដា កន្លងទៅ ដែលបាន ពណ៌នាលោកស្រីដូចជាអ្នកប្រព្រឹត្តអំពើពុករលួយ៕
Related






