បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ី Subianto តវ៉ាកេងបន្លំបោះឆ្នោត
26/07/2014 09:18
Vovworld-នាថ្ងៃទី២៥កក្កដាលោក Prabowo Subianto ជាអ្នកទទួលបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី

បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ី Subianto តវ៉ាកេងបន្លំបោះឆ្នោត (AFP) Vovworld-នាថ្ងៃទី២៥កក្កដាលោក Prabowo Subianto ជាអ្នកទទួលបរាជ័យ ក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ីនាពេលកន្លងមកបានដាក់ពាក្យជូន តុលាការរដ្ឋធម្មនុញ្ញនៃប្រទេសនេះអំពីលទ្ធផលការបោះឆ្នោតប្រធានាធិបតីនា ពេលកន្លងមកដោយចោទប្រកាន់មានការរំលោភនិងកេងបន្លំក្នុងការបោះឆ្នោត។ លោក Fadli Zon អ្នកនាំពាក្យនៃយុទ្ធនាការប្រជែងសន្លឹកឆ្នោតរបស់លោក Prabowo បានលើកច្បាស់ថា រួមជាមួយពាក្យប្តឹងតវ៉ា លោក Subianto បានដាក់ជូនភស្តុតាង កេងបន្លំពីមណ្ឌលបោះឆ្នោតចំនួន៥២ពាន់កន្លែង។ មុននោះនាថ្ងៃទី២៣កក្កដាអគ្គលេខាធិការតុលាការរដ្ឋធម្មនុញ្ញឥណ្ឌូនេស៊ី Janedjri Post បានបញ្ជាក់ថា គូរបេក្ខជនប្រធានាធិបតី-អនុប្រធានាធិបតី Prabowo Subianto-Hatta Rajasa មានសិទ្ធិដាក់ពាក្យប្តឹងតវ៉ានៅតុលាការដល់ថ្ងៃទី២៥កក្កដា និងអំពីគោលការណ៍តុលាការគ្មានសិទ្ធិបដិសេធការប្តឹងតវ៉ាឡើយ។ រយៈពេល៣ថ្ងៃ បន្ទាប់ទទួលបានពាក្យប្តឹងតវ៉ា តុលាការនឹងរៀបចំសម័យដោះសារនិងនាំចេញសាល ក្រមចុងក្រោយបន្ទាប់ពី១៤ថ្ងៃក្រោយនោះ៕
Related






