VOV WorldVOV World
ផ្លាស់ប្តូរថ្មីយន្តការធ្វើសកម្មភាពរបស់អង្គភាពផ្តល់សេវាសាធារណៈ
27/12/2016 08:32
(VOVworld)-នារសៀលថ្ងៃទី២៦ធ្នូនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការជាតិទទួល
ផ្លាស់ប្តូរថ្មីយន្តការធ្វើសកម្មភាពរបស់អង្គភាពផ្តល់សេវាសាធារណៈ
ទិដ្ឋភាពនៃកិច្ចប្រជុំ (VOVworld)-នារសៀលថ្ងៃទី២៦ធ្នូនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល  លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការជាតិទទួល បន្ទុកអំពីការផ្លាស់ប្តូរយន្តការធ្វើសកម្មភាពរបស់បណ្តាអង្គភាពផ្តល់សេវាសាធារ ណៈ។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានសំណូមពរថា រួមជាមួយការ ពង្រឹងគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរយន្តការធ្វើសកម្មភាពនោះ តំបន់  នានាត្រូវប្តេជ្ញាសម្រេចយ៉ាងឆាប់ៗដើម្បីដាក់ជូនរដ្ឋាភិបាលផ្សព្វផ្សាយឯកសារគតិ  យុត្តទាក់ទិននានា។ លោក​Vuong Dinh Hue បានលើកច្បាស់ថា៖កែតម្រូវនូវការខ្វែង បញ្ច្រាសគ្នារវាងច្បាប់នីមួយៗ។ ដូច្នេះ ក្រសួងស្ថាប័ននានាគប្បីម្ចាស់ការដាក់របាយ ការ ណ៍ដល់គណៈកម្មាធិការជាតិ ដើម្បីណែនាំឲ្យតំបន់នានា ពិនិត្យឡើងវិញដើម្បី មានទិសដៅសម្រាប់រៀបចំឡើងវិញបណ្តាអង្គភាពផ្តល់សេវាសាធារណផងដែរ”។         ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ក៏បានស្នើឲ្យគណៈកម្មាធិការជាតិ ទទួលបន្ទុកអំពីការផ្លាស់ប្តូរថ្មីអង្គភាពផ្តល់សេវាសាធារណៈឲ្យអនុវត្តល្អគោលនយោ បាយចំពោះជនក្រីក្រអាចទទួលបានបណ្តាសេវាសាធារណៈចាំបាច់៕