ផ្នែកជលផលវៀតណាមខំប្រឹងប្រែងទទួលតំលៃប្រាក់នាំចេញបាន៦,៧ ពាន់លានដុល្លារ។
04/02/2014 08:53
តំលៃប្រាក់នាំចេញរបស់បណ្តាអង្គភាពអាជីវកម្មនាំចេញ ជលផលវៀតណាម កើនជិត១៤%បើប្រៀបនឹងរយះពេល ដូចគ្នាពីឆ្នាំទៅមិញ។

តំលៃប្រាក់នាំចេញរបស់បណ្តាអង្គភាពអាជីវកម្មនាំចេញជលផល កើនជិត១៤%បើប្រៀប នឹងរយះពេលដូចគ្នាពីឆ្នាំទៅមិញ(រូបថត VNA) Vovworld-តំលៃប្រាក់នាំចេញរបស់បណ្តាអង្គភាពអាជីវកម្មនាំចេញជលផល វៀតណាម មាន៥៥២លាន ដុល្លារអាមេរិកក្នុងខែមករាកើនជិត១៤%បើប្រៀប នឹងរយះពេលដូចគ្នាពីឆ្នាំទៅមិញ។តាមសម្ព័ន្ឋសមាគមកែច្នៃនិង នាំចេញជលផល វៀតណាម(VASEP)ថា៖ដើម្បីសម្រេចគោលដៅតំលៃប្រាក់នាំចេញបាន៦,៧ពាន់ លាន ដុល្លារអាមេរិកនោះ ក្នុងឆ្នាំ២០១៤ផ្នែកជលផលវៀតណាមនឹងផ្តោតការយក ចិត្តទុកដាក់ដល់ទីផ្សារចិនក្រៅពីទីផ្សារប្រពៃណីរបស់ខ្លួនទៀតផង។នាបច្ចុប្បន្ននេះ ចិនកំពុងរៀបចំណាត់ថ្នាក់ទី៤ក្នុងចំណោមប្រទេសនាំចូលជលផលរបស់វៀតណាម (បន្ទាប់ពីអាមេរិក-សហភាពអឺរ៉ុប-និងជប៉ុន)៕
Related






