VOV WorldVOV World
ផ្នែកសុខាភិបាលគប្បីមានការអភិវឌ្ឍន៍បច្ចេកទេសសំដៅឆ្លើយតបនឹងតម្រូវការថែទាំសុខភាពប្រជាជន
23/12/2016 08:39
(VOVworld)-នាព្រឹកថ្ងៃទី២៣ធ្នូ មន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺម៉ង់បានរៀបចំ យ៉ាងឱឡារិកពិធីរំលឹកខួបលើកទី១១០នៃទិវាបង្កើតនិងទទួល
ផ្នែកសុខាភិបាលគប្បីមានការអភិវឌ្ឍន៍បច្ចេកទេសសំដៅឆ្លើយតបនឹងតម្រូវការថែទាំសុខភាពប្រជាជន
ប្រធានរដ្ឋ លោក Tran Dai Quang បានអបអរសាទរនិងកោតសរសើរចំពោះរាល់ស្នាដៃនិងការួមចំណែកយ៉ាងធំធេងរបស់វេជ្ជបណ្ឌិត ភ្នាក់ងារសុខាភិបាល និងកម្មាភិបាលបុគ្គលិកគ្រប់ជំ នាន់នៅមន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺម៉ង់ ចំពោះបុព្វហេតុកសាងថែទាំនិងការពារសុខភាពរបស់ប្រជាជន (VOVworld)-នាព្រឹកថ្ងៃទី២៣ធ្នូ មន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺម៉ង់បានរៀបចំ  យ៉ាងឱឡារិកពិធីរំលឹកខួបលើកទី១១០នៃទិវាបង្កើតនិងទទួលគ្រឿងឥស្សរិយយស  ពលកម្មថ្នាក់ទី១លើកទី២។ អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ លោក Tran Dai Quang បានអបអរសាទរនិងកោតសរសើរចំពោះរាល់ស្នាដៃនិងការួម ចំណែកយ៉ាងធំធេងរបស់វេជ្ជបណ្ឌិត ភ្នាក់ងារសុខាភិបាល និងកម្មាភិបាលបុគ្គលិក គ្រប់ជំ នាន់នៅមន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺម៉ង់ ចំពោះបុព្វហេតុកសាងថែទាំ និង​ ការពារសុខភាពរបស់ប្រជាជន។ លោក Tran Dai Quang បានស្នើឲ្យផ្នែកសុខាភិ  បាលនិយាយរួមនិងមន្ទីរពេទ្យវៀតណាម-អាល្លឺម៉ង់និយាយដោយឡែក គប្បីប្រមូល  ផ្តុំលើកកំពស់គុណភាពការងារពិនិត្យ ព្យាបាលជំងឺ បន្តផ្លាស់ប្តូរថ្មីការងារថែទាំអ្នក ជំងឺជាពិសេសបំពេញល្អសេវាសុខាភិបាលក្នុងឱកាសពិធីបុណ្យនានា និង ព្រឹត្តិការ ណ៍សំខាន់ៗរបស់ប្រទេសជាតិ។ លោកប្រធានរដ្ឋ Tran Dai Quang បាន ប្រគល់ភារ កិច្ចសម្រាប់ផ្នែកសុខាភិបាលដោយប្រមូលផ្តុំអភិវឌ្ឍន៍បច្ចេកទេសមុខ ព្រួញ សំដៅ ឆ្លើយតបនឹងតម្រូវការថែទាំសុខភាពកាន់តែច្រើនរបស់ប្រជាជន ជាពិសេស ជម្រុញ ការងារស្រាវជ្រាវវិទ្យាសាស្ត្រនិងអនុវត្តរាល់សមិទ្ធិផលវិទ្យាសាស្ត្រ បច្ចេក ទេសជឿន លឿន រួមចំណែកលើកកំពស់គុណភាពរបស់មន្ទីរពេទ្យផងដែរ៕